ខេត្តកំពង់ឆ្នាំង៖ រថយន្ត១គ្រឿងដែលតែងធ្វើសកម្ម ភាពដឹកជញ្ជូនកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជលគីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងឱ្យដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង៤និង២៥នាទីទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចថ្នល់តាកុយ ឃុំព្រៃគ្រីជេីង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បន្ទាប់ពីកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចេញល្បាតពេលយប់ តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០ ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះសមត្ថកិច្ច បានធ្វើការចុះត្រួតពិនិត្យមើលឡាន និងម៉ូតូដឹកត្រីនៅក្នុងរដូវបិទនេសាទ បានប្រទះឃើញមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ,ស ពាក់ផ្លាកលេខភ្នំពេញ3B-0350 ចំណុះ2.5តោន បានធ្វើសកម្មភាពដឹងកូនត្រីខុសច្បាប់ទម្ងន់1.5តោន ដោយ ឃាត់ខ្លួនមនុស្សចំនួន៤នាក់មានឈ្មោះ
ជៀន ចន្ថា,ស៊ុំភាន់,ភោន គក់ និងអៀម ប៉េងស្រង់ ទាំង ៤ នាក់រស់នៅក្នុងស្រុកបាធាយខេត្តកំពង់ចាម ក្នុងនោះកម្លាំង សមត្ថកិច្ចសហការគ្នាបានឃាត់រថយន្ត និងជន សង្ស័យទាំង៤នាក់ ប្រគល់ជូនទៅមន្ត្រីជំនាញ រដ្ឋបាលជលផលកសាងសុំណុំរឿងបញ្ជូនបន្ត ដោះស្រាយតាម
នីតីវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា កន្លងមកការដឹកជញ្ជូនកូនត្រី ក្នុងរដូវបិទនេសាទនេះក្រុមឈ្មួញដឹកកូនត្រីល្អិតៗឆ្លងកាត់ស្រុកជលគីរីដោយមិនមានច្បាប់អនុញ្ញាតឡេីយ ៕