សមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនមេក្លោងពីរនាក់ និងរំដោះជនរងគ្រោះបានចំនួន០៥នាក់ ពាក់ព័ន្ធករណីសញ្ចរកម្ម

ចែករំលែក៖

ខេត្តកំពង់ធំ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានឲ្យដឹងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងរំដោះជនរងគ្រោះបានចំនួន ០៥នាក់ស្រី ដោយក្នុងនោះមានអនីតិជនចំនួន ០៣នាក់ ពាក់ព័ន្ធករណីសញ្ចរកម្មជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ការបង្ក្រាបនេះ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ០០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបករណី សញ្ចរកម្ម ០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរងនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំងរំដោះជនរងគ្រោះបានចំនួន ០៥នាក់ស្រី អនីតិជនចំនួន ០៣នាក់។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print