បុរសម្នាក់បើករថយន្តជ្រុលទៅបុក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្តខ្ទេចមួយកំណាតមុខ នឹងមនុស្ស៤នាក់រងរបួស

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​មួយគ្រឿង​បោះ​ពួយយ៉ាង​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​និង​មនុស្ស​៤នាក់​រងរបួស​ ។

​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង​១រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២២ ខែ​សីហា ​ឆ្នាំ​២០២៥​ នៅតាមបណ្តោយផ្លូវលេខ២១៧​ (ចំនុច​ស្តុប​រោង​កុន​អង្គ​រ​ )សង្កាត់​អូរឫស្សី​ទី​៤​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ។
​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹងថា ​មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​នារី​៣នាក់​ បានបេីក​រថយន្តម៉ាក​ kia morning ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CC-9260 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ស្រាប់​តែ​រថយន្ត​ជ្រុល​ទៅ​បុក​​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​បាក់​រលំ​អស់​ចំនួន​មួយ​កង់​ ចំណែកយរថយន្តខ្ទេច​ផ្នែក​ខាង​មុខ​ និងបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ៤នាក់​៤ងរបួស។
​ បន្ទាប់ពីកេីតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​នៅពេលក្រោយ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print