លោក ហ៊ុន ម៉ានី ៖ សូមស្វាគមន៍សមាជិក សមាជិកាថ្មីទាំង៦០១ នាក់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងការអញ្ជើញជាអធិបតី ពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៃឃុំយាអង្គ និងឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានថ្លែងថា ៖ សូមស្វាគមន៍សមាជិក សមាជិកាថ្មីទាំង៦០១ នាក់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្ស និងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងពីរ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនដើម្បីប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី លើកថា ៖ ថ្ងៃនេះជាខួប មួយខែ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់ និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ៕

...

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print