លោក សរ សុពុត្រា បានអញ្ជើញបើកវិញ្ញាសារ ដំណើរការសំណេរប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញបើកវិញ្ញាសារដំណើរការសំណេរប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការនៅពន្ធនាគារខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។ សម្រាប់ដំណើរការប្រឡងនេះដែលគឺមានបេក្ខជនមកពី៤ខេត្តនៃភូមិភាគឦសាន ចំនួន២២៣រូប។

សូមបញ្ជាក់ដែរថា ការប្រលងជ្រើសរើសមន្រ្តីពន្ធនាគារឆ្នាំ២០២៥នេះ តាមប្រកាសស្តីពីបែងចែកក្របខ័ណ្ឌសំរាប់ការប្រឡងប្រជែងជ្រើសរើសបេក្ខជនសិស្សនិស្សិតឱ្យចូលបំរើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃសម្រាប់ ឆ្នាំ២០២៥ នៅតាមមណ្ឌលអប់រំ កែប្រែនៅពន្ធាគាររាជធានីខេត្តនានាចំនួន៣០០នាក់ដែលមានស្រ្តី៤០នាក់។
លោក សរ សុពុត្រា បានមានប្រសាសន៍លើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ៕

...

ប្រភព៖ ខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print