វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់ ឱកាស ការ ងារ ចំនួន ២៤៦៣ កន្លែង ដល់ ពលករខ្មែ រ ដែល ទើប វិល ត្រឡប់ មក ពីប្រទេ ស ថៃ

ចែករំលែក៖

ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារដ៏សម្បូរបែបចំនួន ២៤៦៣ កន្លែង ជូន ដល់ ពលករ ខ្មែរ ដែល ទើប វិល ត្រឡប់ មក ពីប្រទេ សថៃ។

អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មាន ស្រុក កំណើត នៅខេ ត្តបន្ទាយ មាន ជ័យ ទទួល បាន ឱកាស ការងា រថ្មី តាម រយៈ មក សម្ភាស នៅ វិទ្យា ស្ថា ន ជាតិ ពាណិជ្ជសាស្ត្រ ក្នុង ខណ្ឌ មាន ជ័យ រាជ ធានីភ្នំ ពេញ កាល ពីពេល ថ្មីៗ នេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយ រីករាយ យ៉ាង ខ្លាំង បន្ទាប់ពីទទួលបាន ការ ងារ ភ្លាមៗ ខណៈ ដែល អ្នកស្រី ទើប តែវិល ត្រឡប់ មក ពីប្រទេស ថៃ។ «ខ្ញុំពិត ជាសប្បាយ ចិត្ត ខ្លាំង ណា ស់ ដែល ទទួល បានកា រ ងារ ថ្មី ហើយខ្ញុំសូមគោ រ ពថ្លែង អំណរ គុណដ ល់រាជរ ដ្ឋាភិ បាល ដែលបា នជួយ រកកា រ ងា រ ដល់ ខ្ញុំ ក៏ដូចជា ពល ករខ្មែរដ ទៃទៀតផង ដែរ»។

ពលក រខ្មែរមួយរូបទៀតដែលទើបត្រឡប់មក ពីប្រទេស ថៃ ក៏ទទួលបា នឱកាស ការ ងារ ថ្មីភ្លាម ដែរ តាមរ យៈការសម្ភាសនៅវិទ្យា ស្ថាន ជាតិ ពាណិជ្ជ សាស្ត្រ បាន និយាយ ថា អ្នកស្រី សប្បាយ រីករាយយ៉ា ងខ្លាំ ង ដោយមានការ យកចិត្តទុក ដាក់ពី ទីភ្នាក់ ងារជាតិ មុខ របរ និងការងារ (NEA) នៃក្រសួង ការ ងារ និងបណ្តុះប ណ្តាលវិ ជ្ជា ជីវៈ។

 

អ្នកស្រីបាននិយាយថា៖«ខ្ញុំសូម អំពាវនាវ ទៅដល់ប្រ ជាពលរ ដ្ឋ ជាពិសេសពលករខ្មែរដែល កំពុងស្នាក់ នៅប្រទេសថៃ សូមវិលត្រ ឡប់មក ធ្វើការ ងារក្នុង ប្រទេស កំណើត យើង វិញ ព្រោះ បច្ចុប្បន្ន ប្រទេស កម្ពុជា យើង មិន ខ្វះឱកាស ការ ងារ នោះទេ »។

ចំណែកពលករខ្មែរមួយរូបទៀ តដែលទើបត្រឡប់មកពីប្រទេសថៃដែ រនោះ បាន លើក ឡើង ថា៖«ខ្ញុំសូមអំពាវនា វ ដល់ ពលករ ខ្មែរ ដែ លនៅស្រុកថៃ មកប្រទេស ខ្មែរ យើង មក មិ នចេះ ខ្វះការ ងារ ទេ ព្រោះ រាជរ ដ្ឋាភិបាលយើ ងបានរៀបចំការងារល្អៗ មានទីកន្លែងស្នា ក់នៅទៀ ត។ ពេលខ្ញុំមកដល់ភ្លាម គឺមានការ ងារថ្មីធ្វើ ភ្លាម ហើយថៅ កែចិត្តល្អ ណាស់ បានរៀ បចំកន្លែង ស្នាក់ នៅ មានបា យទឹកឱ្យហូ បអត់មានកា រពិបាក អីទេ»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print