អង្គការណាហ្សាបានប្រកាសឲ្យដឹងថា មានករណីផ្ទុះកាំជ្រួចមីស៊ីល SpaceX កាល ពីថ្ងៃទី១ ខែកញ្ញា នៅរដ្ឋផ្លរីដា សហរដ្ឋ អាមេរិកពេលត្រៀមបង្ហោះនាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី។
ការផ្ទុះនោះបានធ្វើឲ្យគក្រើកញាប់ញ័រផ្ទះនៅក្បែរៗនោះដូចជាការរញ្ជួយដី។ ក្រោយការផ្ទុះខ្លាំងនៅមានការផ្ទុះផ្សេងៗជាច្រើនទៀត។ ការផ្ទុះខាងលើមិនបណ្តាល ឲ្យមានអ្នកស្លាប់ឬរងរបួសឡើយ ប៉ុន្តែ បណ្តាលឲ្យខូចខាតសម្ភារ និងទ្រព្យសម្បត្តិ ជាច្រើន។
រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញថា មានផ្សែងខ្មៅលេចចេញពីកន្លែងបាញ់បង្ហោះមីស៊ីលពីរម៉ោងក្រោយការផ្ទុះ។ កាំជ្រួចមីស៊ីលនៅតែឈរនៅលើជើងទម្របើទោះបីផ្នែកខាងលើ១/៣បានបាក់ហើយ ក៏ដោយ។
កាំជ្រួចមីស៊ីលដែលផ្ទុះនោះមានឈ្មោះ Falcon 9 ។ ការផ្ទុះកើតឡើងក្រោយការសាកល្បងមាស៊ីលបាន៥នាទី។ មីស៊ីល ខាងលើត្រូវបានឡើងគម្រោងបង្ហោះនាំ ផ្កាយរណបរបស់អុីស្រាអែលឡើងទៅកាន់ តារាវិថីផែនដីនៅចុងសប្តាហ៍នេះ។
Space X គឺជាឈ្មោះក្រុមហ៊ុនផលិត កាំជ្រួចមីស៊ីលសម្រាប់សកម្មភាពអវកាស និងដឹកចិញ្ជូនទំនិញរបស់ណាហ្សាឡើងទៅកាន់ស្ថានីអវកាសអន្តរជាតិ ISS៕
ប្រែសម្រួល៖ ម៉ែវ សាធី
...