រថយន្តមិនស្គាល់ម៉ាកបុកជាមួយម៉ូតូសង់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដាច់ដៃខាងឆ្វេងនិងបាក់ជើងខាងឆ្វេង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តមិនស្គាល់ម៉ាក់១គ្រឿងបានជ្រុលទៅបុកម៉ូតូម៉ាកសង់ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដាច់ដៃខាងឆ្វេងនិងបាក់ជើងខាងឆ្វេង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក់បើកបរក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ដល់ចំនុចខាងលើបានជ្រុលទៅបុកម៉ូតូម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CF-0186 មានទិសដៅបញ្ជ្រាស់គ្នាបើកបរដោយបុរសម្នាក់ឈ្មោះ កាន អាយុ២៨ឆ្នាំ មុខរបរជាងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃខាងឆ្វេងនិងបាក់ជើងខាងឆ្វេង មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ហើយរថយន្តបានបើកគេចបាត់ស្រមោល ៕

2 1

ដោយ៖ ឆ្លាមសមុទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print