ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះតូបលក់ចាន ឆ្នាំង និងជ័ររបស់អាជីវករអស់មួយនៅផ្សារត្រីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩យប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដែលនេះសំណាងល្អហើយ បានសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ កុំអីតូបជាច្រើនទៀតនឹងក្លាយជាផេះជាក់ជាមិនខាន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះគឺឆ្លងចរន្តភ្លើងហើយសម្រាប់ការជួយអន្តរាគមន៍វិញសមត្ថកិច្ចប្រើឡានទឹកអស់១រថយន្ត។
សមត្ថកិច្ចឲ្យដឹងបន្តថា តូបនេះមានទំហំ ៣គុណ៥ម៉ែត្រដែលត្រូវបំផ្លាញទ្រព្យសម្បត្តិមួយចំនួនតែមិនទាន់ដឹងពីតម្លៃនោះទេ៕
ដោយ៖ វណ្ណា
...