ទីក្រុងគុនមិញ៖ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតជូនប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណានដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន អញ្ជើញចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ ផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិមកទស្សនានៅគោលដៅទេសចរណ៍ទាំងពីរ។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្កាយ ក៏ដូចជាឯកភាពសហការរៀបចំ FAM Trip ដោយមានសមាសភាពសហគ្រាសទេសចរណ៏ បណ្តាសារព័ត៌មាន វិនិយោគិន និង Influencers ល្បីៗ ពីខេត្តយូណានដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រមទាំងជួបប្រជុំពិភាក្សាបង្កើតកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៏កម្ពុជានាពេលឆាប់ៗ នេះ៕
Cambodia and Yunnan Cooperate to Advance Practical Tourism Development through a Familiarization Visit by Major Yunnan Tourism Enterprises Led by the Provincial Department of Culture and Tourism
Kunming City: On the morning of August 26, 2025, H.E. HUOT Hak, Minister of Tourism, granted permission for leaders of major tourism enterprises from Yunnan Province, including representatives from leading international travel companies such as Trip.com, led by Mr. MA Zhigang, Head of the Yunnan Provincial Department of Culture and Tourism, to hold a working meeting and exchange in-depth views and experiences. The discussions focused on strengthening and expanding cooperation in the tourism sector between Cambodia and Yunnan Province of the People’s Republic of China, as well as implementing concrete tourism development plans aimed at boosting the flow of tourists between Cambodia, Yunnan, and international markets to the two destinations.
In this meaningful meeting, both sides agreed to implement practical tourism development plans through the broad promotion of Cambodia’s tourism potential, dissemination of accurate information on safety factors to counter disinformation, and cooperation in organizing a Familiarization Trip (FAM Trip). This FAM Trip will include tourism enterprises, media representatives, investors, and well-known influencers from Yunnan Province, led by the Provincial Department of Culture and Tourism, to visit Cambodia and explore its tourism and investment potential, as well as to hold discussions for establishing cooperation with Cambodian tourism companies in the near future.