ភ្នំពេញ៖ បុរសម្នាក់ឃើញគេផឹកសុីចូលទៅផឹកជាមួយឲ្យចេញសាច់ក្លែមមិនព្រមចេញគេទៅផឹកកន្លែងផ្សេងជនបង្កខឹង ទាញដែកទាញដែកថ្នាំងអំពៅវាយបុរសម្នាក់បែកក្បាល
ហើយរត់គេចបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៧យប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥ នៅចំនុចបន្ទប់ជួលមួយកន្លែងម្តុំផ្លូវដួងងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
បើតាមសម្តីរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានសំរាកពីការងារ ហើយជួបជុំផឹកស៊ីបន្តិចបន្តួច មុខបន្ទប់ជួលជាមួយជនបង្ក ព្រោះសុទ្ធតែជាអ្នកស្គាល់គ្នា តែជនបង្កគេមិនហៅផឹកនោះទេ គឺឃើញគេផឹកដេីរចូលយកស្រាបៀរ គាស់ផឹកតែម្តង ហើយថែមទាំងយកក្រវិលកំប៉ុងទៀតផង ។
ប្រភពជនរងគ្រោះ បន្តទៀតថា លុះផឹកបានបន្តិចរូបគាត់ជាជនរងគ្រោះបានឈប់ផឹកជាមួយដោយសារតែ អោយជនបង្កជួយចេញស្រាបៀរ ឬសាច់ក្លែមក៏បាន តែជនបង្កថាអត់មានលុយ ទេីបជនរងគ្រោះឈប់ផឹកជាមួយ ហហើយក៏ទៅទិញស្រាបៀរ៦កំប៉ុង ទៅផឹកជាមួយមេរបស់គាត់ តែ២នាក់ផ្សេងទៀត នៅកន្លែងជិតគ្នា ស្រាប់តែពេលនោះ បុរសជាជនបង្កខឹងសម្បាថាជនរងគ្រោះឌឺគាត់បានទាញដែកថ្នាំងអំពៅ ប្រហែល១ម៉ែត្រ មកវាយចំក្បាលចំហៀងខាងស្ដាំបណ្ដាលឲ្យបែកហូរឈាម រួចជនបង្កបានទាញកូនកាំបិតមកចាក់ថែមទៀត តែត្រូវជនរងគ្រោះគេចទាន់ ។
ប្រភពបន្តទៀតថា បន្ទាប់ពីប្រេីហិង្សារួចហើយជនបង្កត្រូវបានសាច់ញាតិនៅក្បែរនោះបានដឹកគេចចេញទៅបាត់ ។
បន្ទាប់ពីកេីតហេតុរូបគាត់ជាជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដេីម្បីអោយសមត្ថកិច្ចជួយចាត់ការរកជនបង្កមកចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ