សមត្ថកិច្ចកំពុងតែធ្វើការងារស្រាវជ្រាវ រក អត្តសញ្ញាណហើយ ! (ជនខិលខូចយករូប និងឈ្មោះប្រមុខការពារជាតិកម្ពុជាដាក់ក្នុងProfile) !

ចែករំលែក៖

ភ្នំពេញ ៖ រូបនិងឈ្មោះ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា ត្រូវបានជនខិលខូចមានចេតនាទុច្ចរិត យកដាក់ក្នុងក្នុងProfile facebook ឱ្យមហាជនមានការភ័ន្តច្រឡំ ឬមានចេតនាអ្វី !

លោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ បានបង្ហោះសារលើផេកផ្លូវការថា ៖ កូនពៅខ្ញុំចូលចិត្តធុងបាសមែន តែខ្ញុំមិនមានពេលដល់ទៅ ៣ម៉ោង ឈរតម្រង់ជួរទិញធុងបាសនោះទេ ។ បើសិនជាការបន្លំគណនី (យករូប និងឈ្មោះខ្ញុំដាក់ក្នុងProfile) ធ្វើឱ្យ ក្រុមហ៊ុន JBL លក់បានច្រើន ខ្ញុំសូមសាទរ ប៉ុន្តែបើបែរជាទៅប្រើក្នុងគោលបំណងបំភ្លៃព័ត៌មាន ឬមួយក្នុងគោលបំណងទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់សាធារណជន ខ្ញុំសុំឱ្យបញ្ឈប់សកម្មភាពភ្លាម។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ សមត្ថកិច្ចកំពុងតែធ្វើការងារស្រាវជ្រាវ រក អត្តសញ្ញាណហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print