នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបុរស២នាក់លួចកាត់នាឡិកាទឹករបស់ពលរដ្ឋនៅសង្កាត់ព្រែកឯង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាត់​យក​នាឡិកាទឹក​របស់​ប្រជាពលរដ្ឋ នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ នេះ​បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា​នេះ ។

ប្រភពខាងលើបានឲ្យដឹងថា នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ ម៉ោង​១៧និង៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន សង្ស័យ​០២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កាត់​យក​នាឡិកាទឹក​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​២៥ ខែ សីហា ឆ្នាំ​២០២៥ ។

កម្លាំងនគរបាលឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ៖ ១-​ឈ្មោះ វិ សិលា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) និង២-​ឈ្មោះ ង្វៀ​ង យ៉ាង​សាន់ ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។ ចំពោះ​វត្ថុ​តាង​ដកហូត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ជិះ​ធ្វើ​សកម្មភាព ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print