ភ្នំពេញ៖ នារី១០នាក់ត្រូវបានរំដោះខ្លួនចេញពីទីតាំងផ្ទះឈេីមួយកន្លែង ហើយ២នាក់ទៀតដែលជាមេកានិងថៅកែស្រីត្រូវបានឃាត់ខ្លួនយកទៅសួនាំដោយជាប់ពាក់ព័ន្ធនិងការបេីកកន្លែងម៉ាស្សាកោសជប់ហេីយលួចបម្រើសេវាផ្លូវភេទ។
ទីតាំងខាងលើត្រូវបានកម្លាំងសម្ថត្តកិច្ចនៃការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនិជនស្នងការនគរបាលរាជធានីភ្នំពេញ ចុុះបង្រាបកាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោក ផាត់ ផល្លា នាយរងការិយាល័យ និងមានការសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរ។
តាំងម៉ាស្សាកោសជប់លួចបង្កប់សេវារកស៊ីផ្លូវភេទដែលសម្ថកិច្ចចុុះបង្រ្កាបខាងលេីនេះមានយីហោ មុំម៉ាស្សាកោសជប់៧២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
សម្ថកិច្ចដែលចុុះអនុវត្តលេីទីតាំងមួយនេះឲ្យដឹងថា ម្ចាស់ហាងនិងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំរីឯមនុស្សស្រីទាំង១០នាក់នោះក៏យកទៅបំភ្លឺផងដែរ។
ម្ចាស់ហាងនិងមេការត្រូវបានគេស្គាល់ឈ្មោះ នួន សុខណា ភេទស្រី អាយុ៣២ឆ្នាំ រីឯមេការប្រុសឈ្មោះ ប៊ុន គីមអាយុ២២ឆ្នាំ ។
ប្រជាពលរដ្ឋនៅជិតខាងឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់លួចបង្កប់សេវារកស៊ីផ្លូវភេទនេះបានបេីកយូរខែមកហេីយមិនឃេីញសម្ថកិច្ចប៉ុស្តិ៍ ឬខណ្ឌចុះបង្រ្កាបនោះទេ ទេីបពេលនេះឃេីញខាងជំនាញចុះក្រសោបម្តងប្រមូលទៅលៀងខ្អែលចេញដេីម្បីឲ្យស្គាល់គ្នា៕
ដោយ៖ អរុណរះ