លោក Xi Jinping កោតសរសើរស្មារតីស្នេហាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ ទន្លេយង់ហ្សេហូរចាក់ទៅទិសខាងកើត ទឹករលកជាសាក្សីវីរជនជាតិ។

ជាង៨០ឆ្នាំមុន តាមដងទន្លេខាងលើនៃទន្លេយង់ហ្សេ ក្រុងឆុងឈីង ដែលជាទីក្រុងភ្នំ ត្រូវសម្គាល់ជាទីក្រុងវីរជនក្នុងសង្គ្រាមលោកលើកទីពីរដោយសារស្មារតីរឹងមាំក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ជប៉ុន ។ ជ្រលងភ្នំ ណាន នី វ៉ាន់ ស្ថិតនៅជាយក្រុងយេនអាននៅតែជាទីកន្លែងពោរពេញដោយដីភក់ បន្លានិងសត្វព្រៃពាសពេញ។
រដូវផ្ការីកឆ្នាំ១៩៤១ សង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុនស្ថិតក្នុងដំណាក់កាលលំបាកខ្លាំង ក្រុងឆុងឈីងក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ បានរងការបន្តវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរយៈពេល ២ឆ្នាំជាប់ហើយ។ ចំណែកនៅមូលដ្ឋាននៅពីក្រោយជួរសមរភូមិ សត្រូវបានប្រើមធ្យោបាយ « សម្លាប់ទាំងអស់ ដុតទាំងអស់ ប្លន់ទាំងអស់ » បានបណ្តាលឱ្យប្រជាជនក្នុងតំបន់ខ្វះអាហារ ខ្វះខោអាវ គ្មានគ្រាប់កាំភ្លើង។
« គ្មានកាំភ្លើងគ្មានគ្រាប់បែក សត្រូវផលិតឱ្យយើង» «សត្រូវមក កាន់ភ្លើងប្រយុទ្ធ សត្រូវអត់មក កាន់ចបធ្វើស្រែ។ » ប្រជាជនចិនដែលត្រូវបានផ្ដល់កម្លាំងចិត្តដោយស្មារតីសុទិដ្ឋិនិយមបែបផែនបដិវត្ត មិនបានបោះបង់ឡើយ។
ការអភិវឌ្ឍជ្រលងភ្នំ ណាននីវ៉ាន់ បានចំណាយពេលអស់ជាងពីរឆ្នាំ កងពលតូចលេខ ៣៥៩ ដែលក្រោមការដឹកនាំដោយបក្សកុម្មុនីស្តចិន បានកែច្នៃដីភក់ឱ្យក្លាយជាដីស្រែល្អៗ ដីទំហំ២ម៉ឺនហិកតាដែលមួយឆ្នាំផលិតបានស្បៀង៤.៥លានគីឡូក្រាម ទាធាត់ៗពេញក្នុងស្រះ គោក្របីនិងចៀមនៅគ្រប់ទីកន្លែង។
ពេលគ្រាប់ផ្លោងរបស់សត្រូវប៉ះផ្ទៃទឹកទន្លេយង់ហ្សេ ខ្ទាតចេញជាសសរទឹកច្រើនរាប់មិនអស់ សំឡេងស្រែករបស់កម្មករលើទូកកាន់តែខ្លាំង ៖ « មិនត្រូវគ្រាប់បែកទេ ខ្ញុំក៏បន្តដើរទៅមុខ ! កងទ័ពជួរមុខរង់ចាំគ្រាប់កាំភ្លើងនិងកញ្ចប់ថ្នាំ ញាតិសន្តាននៅជួរក្រោយរង់ចាំស្បៀងនិងនំប៉័ង យើងបានបរទូកកាត់រលកឆ្លងជ្រលងភ្នំឆ្ពោះទៅមុខ!» នៅក្នុងលេណដ្ឋាន កម្មការិនីនៃរោងចក្រវាយនភ័ណ្ឌបំពេរទារកឱ្យគេងបណ្ដើរ ដេរប៉ាក់បណ្ដើរ រវល់មិនឈប់។ កាលណាសត្រូវទម្លាក់គ្រាប់បែក ប្រជាជនក្រុងឆុងឈីងធ្វើសកម្មភាពដោយឯកឯង ដើម្បីជួយសង្គ្រោះទាហានរងគ្រោះ និងកសាងភូមិស្រុកឡើងវិញលើគំនរបាក់បែក ។ កុមារាកុមារីចូលរៀនភ្លាមៗបន្ទាប់ពីឈប់ប្រកាសអាសន្ន។
ការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី ដើម្បីឱ្យល្បឿនដែលស្ដារប្រទេសឡើងវិញ លឿនជាងល្បឿនបំផ្លាញរបស់សត្រូវ។
រដូវស្លឹកឈើជ្រុះឆ្នាំ១៩៤៤ ជ្រលងភ្នំណាន នី វ៉ាន់ បានបង្កើតសហគ្រាសថ្មីខាងកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។ ប្រជាជននៅទីក្រុងឆុងឈីង កំពុងមមាញឹកច្រូតស្រូវទុំ ស្រែកខ្លាំងៗហក់ទៅយន្តហោះច្បាំងរបស់ពួកសត្រូវថា៖ « ប្រយុទ្ធរហូតដល់ថ្ងៃឈ្នះ! »
ជីវភាពបន្តទៅមុខដោយអត់ធ្មត់ ឆ្នាំ១៩៤៥ ជ័យជម្នះសម្រាប់យុត្តិធម៌ សន្តិភាព និងប្រជាជន បានមកដល់នៅថ្ងៃទី៣ ខែកញ្ញា ។
« ជ័យជម្នះដ៏អស្ចារនេះបានមកពីស្មារតីប្រជាជាតិដែលមានជាតិនិយមជាស្នូល » នេះបើតាមលោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន ៖ « ជោគវាសនាមនុស្សម្នាក់ៗ តភ្ជាប់យ៉ាងស្អិតជាមួយនឹងជោគវាសនាប្រទេសជាតិនិងប្រជាជាតិ » « ស្មារតីវីរជននៅពាសពេញមេឃនិងដី ទោះបានកន្លងផុតទៅរាប់ពាន់ឆ្នាំហើយក្តី ក៏ត្រូវគេគោរពសរសើរជាប់រហូត »៕
លោកXiJinpingកោតសរសើរស្មារតីស្នេហាជាតិ ។

🌾 ណាននីវ៉ាន់ ទីកន្លែងនិមិត្តរូបនៃស្មារតីតស៊ូខ្លួនទីពឹងខ្លួនរបស់ចិនបានលើកទឹកចិត្តដល់ប្រជាជនចិន

🌾 ពីដើមឆ្នាំ១៩៣៨ ដល់ចុងឆ្នាំ១៩៤៤ កងទ័ពជប៉ុនបន្តទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលក្រុងឆុងឈីងប្រទេសចិន

🌾 បច្ចុប្បន្ន ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមាសបានកសាងឡើងតាមដងទន្លេយង់ហ្សេរ ទីក្រុងឆុងឈីងជាមជ្ឈមណ្ឌលផ្លូវដែករវាងអាស៊ីនិងអឺរ៉ុប បានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម៕

...

ប្រភព ៖ (CCFR) រូបភាពឯកសារ 🌾🌿 🌾🌿

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print