សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសកម្រិតសាកលវិទ្យាល័យលើកទី៣

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី៣កម្រិតសាកលវិទ្យាល័យ (The third English Speaking Contest Program) ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១,ទី២,ទី៣ និងទី៤ ដែលមានបេក្ខជនសរុបចំនួន១២នាក់ និងមានអ្នកចូលរួមជាង៧០០នាក់ ក្រោមអធិបតីភាពលោក លី ឆេង អគ្គ
នាយកប៊ែលធីគ្រុបនិងជាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រីជាភរិយា ។

តាមរបាយការណ៍របស់លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១នៃសាកល វិទ្យាល័យប៊ែលធីអន្តរជាតិបានឲ្យដឹងថា បច្ចុប្បន្ននេះមាននិស្សិតកំពុងសិក្សាចំនួន
១.០០០នាក់ក្នុងនោះមាននិស្សិតបរទេសចំនួន៣៣នាក់ ហើយនិស្សិតទាំងនេះមានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេសជារៀងរាល់ឆ្នាំនាខែសីហា ។ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេសនេះធ្វើឡើងជា៣កម្រិតគឺៈ

១-កម្រិតថ្នាក់រៀន (Class Level Competition) ត្រូវបានរៀបចំឡើងដោយសាស្រ្ដាចារ្យពីឆ្នាំទី១ដល់ឆ្នាំទី៤ដោយជ្រើសរើសបេក្ខជនជ័យលាភីពីលេខ១ ដល់លេខ៣ដើម្បីយកទៅប្រកួតបន្តនៅកម្រិតមហាវិទ្យាល័យ ។

២-កម្រិតមហាវិទ្យាល័យ (Faculty Level Competition) ត្រូវបានរៀបចំឡើងដើម្បីប្រកួតប្រជែងតាមឆ្នាំនីមួយៗពីឆ្នាំទី១ដល់ទី៤ដោយគណៈកម្មការនៃមហាវិទ្យាល័យទាំង៤ដោយជ្រើសរើសបេក្ខជនពីលេខ១ដល់លេខ៣ (Top 3 winners) ដើម្បីយកទៅប្រកួតប្រជែងបន្ដនៅវគ្គផ្ដាច់ព្រ័ត្រ ។

៣-កម្រិតសាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ(BELTEI IU Level Competition) គឺជាវគ្គផ្ដាច់ព្រ័ត្រដែលត្រូវបានរៀប ចំឡើងដោយគណៈកម្មការនៃសាកល
វិទ្យាល័យប៊ែលធីអន្តរជាតិនៅសហសាលសិក្សាដើម្បីជ្រើសរើសយកជ័យលាភីពីលេខ១ដល់លេខ៣។ ក្នុងនោះរង្វាន់ដែលត្រូវទទួលបានរួមមាន៖

-លេខ១ : ទទួលបានមេដាយមាស១ លិខិតសរសើរនិងទឹកប្រាក់300$ ព្រម ទាំងអាហារូបករណ៍សិក្សា១០០% រយៈ ពេល១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ត្រូវបាន
សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ។

-លេខ២ : ទទួលបានមេដាយប្រាក់១ លិខិតសរសើរនិងទឹកប្រាក់200$ ព្រម ទាំងអាហារូបករណ៍សិក្សា១០០% រយៈ ពេល១ឆមាស។ ចំពោះនិស្សិតឆ្នាំទី៤ត្រូវ
បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆមាស។

– លេខ៣ : ទទួលបានមេដាយសំរឹទិ្ធ១ លិខិតសរសើរ និងទឹកប្រាក់100$ ។
បេក្ខជនជ័យលាភីលេខ១ដល់លេខ៣ ឆ្នាំទី១,ឆ្នាំទី២,ឆ្នាំទី៣និងឆ្នាំទី៤ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងរមណីយដ្ឋានឋានសួគ៌បូកគោរយៈពេល២ថ្ងៃមួយយប់ផងដែរ។

ក្នុងឱកាសនោះផងដែរលោក លី ឆេង ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសនិស្សិតជាជ័យ លាភីដែលបានខិតខំប្រឹងប្រែងប្រកួត
ប្រជែងតាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់
ព្រ័ត្រនាពេលនេះ ។ លោកបានបន្ថែម ទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យនិស្សិតបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការនិយាយជាសាធារណៈក៏ដូចជាពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេសឲ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីល ធម៌ គុណធម៌” ហើយដើម្បីឲ្យក្មួយៗទាំង អស់មានភាពក្លាហាន ហ៊ាននិយាយ ហ៊ាន ធ្វើ និងហ៊ានទទួលខុសត្រូវ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាមជំនាញនីមួយៗត្រូវ
មានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង ចំណេះធ្វើនិងភាសាហើយភាសាអង់គ្លេសជាភាសាសំខាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ គឺត្រូវទៅទាំងព្រម ស្របពេលដែលប្រទេសកម្ពុជាបានចូលសមាហរណកម្មអាស៊ានរួចហើយកាលពីពេលថ្មីៗនេះ។

ជាទីបញ្ចប់លោកក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទិ្ធ និង
រង្វាន់លើកទឹកចិត្តជូនដល់និស្សិតជ័យលាភីឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ចំនួន ១២នាក់ផងដែរ៕

image5 image6 image7 image8 image1 image2 image3 image4

ដោយ៖ ស រស្មី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print