គ្រូបង្វឹកក្រុម Liverpoolសរសើរស្មារតីក្រុម បន្ទាប់ពីទទួលជ័យជម្នះលើកArsenal

ចែករំលែក៖

គ្រូបង្វឹក Arne Slotរបស់ក្រុមហង្សក្រហមLiverpool បានសរសើរដល់ស្មារតីក្រុមខ្លួនដែលបានប្រឹងប្រែងទទួល ជ័យជម្នះយ៉ាងលំបាក 1-0 លើ  Arsenal ដែលជាគូប្រជែងដណ្តើមជើងឯក Premier League កាលពីថ្ងៃអាទិត្យ។

ក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យជាលើកទីមួយរបស់ពួកគេដោយសារតែការស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ កីឡាករDominik Szoboszlai នៅនាទីទី 83 ។

ហង្សក្រហមបានបញ្ចប់ការប្រកួតដ៏ល្អទាំងបីប្រកួតមុនសម្រាកអន្តរជាតិជាមួយនឹងកំណត់ត្រាឈ្នះ Bournemouth, Newcastle United ហើយឥឡូវនេះ Arsenalទៀត ធ្វើឱ្យពួកគេមាន៩ពិន្ទុឈរលើកំពូលតារាងអង់គ្លេសPremier League ដើម្បីការពារតំណែងជើងឯក។

ចំណែកបរាជ័យរបស់ក្រុមកភ្លើងធំជាសម្ពាធខ្លាំងលើ លោក Arteta ដែលត្រូវមានភារកិច្ចបញ្ចប់យុគសម័យដ៏លំបាករយៈពេល 5 ឆ្នាំដោយគ្មានពានរង្វាន់ធំនៃ Premier League ឬ Champions League ។

Arsenal បានចាលុយជិត351លានដុល្លារដើម្បីទិញកីឡាករមកពង្រឹងក្រុមដូចជាខ្សែប្រយុទ្ធ Viktor Gyokeres ដែលបានចុះហត្ថលេខាពីក្លឹបយក្សព័រទុយហ្គាល់ Sporting ក្នុងតម្លៃ 64 លានផោន បន្ទាប់មក ដណ្តើមយក Eberechi Eze ចេញពី Tottenham Hotspur ក្នុងការផ្លាស់ប្តូរតម្លៃ 60 លានផោនពី Crystal Palace ។

...

ក្រុមកាំភ្លើងធំមិនដែលឈ្នះសោះក្នុងការប្រកួត Premier League 13 លើកចុងក្រោយរបស់ពួកគេនៅ Anfield ដោយចាញ់ 8 និងស្មើ 5 ចាប់តាំងពីការឈ្នះ 2-0 ក្នុងខែកញ្ញា ឆ្នាំ 2012។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print