ទារិកាម្នាក់សង្ស័យត្រូវឪពុកម្ដាយយកមកបោះបង់ចោលនៅមុខផ្ទះប្រជាពលរដ្នក្នុងភូមិសំបួរ ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញៈ ទារិកាម្នាក់សង្ស័យត្រូវឪពុក ម្ដាយយកមកបោះបង់ចោលនៅមុខផ្ទះប្រជាពលរដ្នបង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង៩ យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឮសំឡេងយំង៉ាៗស្មានតែសំឡេងឆ្មាយំ លុះដើររកមេីលក៏ឃើញទារិកាម្នាក់សង្ស័យត្រូវឪពុកម្ដាយយកមកបោះបង់ចោលនៅមុខផ្ទះប្រជាពលរដ្នក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានសម្ភារៈទារកនៅក្បែរនោះដែរ ដែលមេីលទៅទំនងជាឃ្លានខ្លាំងហេីយ ទេីបលេីកមកបីនិងរកទិញទឹកដោះគោអោយបៅនិងផ្ដល់ដំណឹងដល់ចៅសង្កាត់និងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ អោយចុះមកពិនិត្យមេីល ។

បច្ចុប្បន្ន ទារកនេះកំពុងប្រគល់ឲ្យក្រុមការងារសង្កាត់ដង្កោយកទៅមន្ទីរពេទ្យ ដេីម្បីពិនិត្យមេីលសុខភាព និងជាអ្នកមើលថែបន្តផងដែរ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print