ខេត្តស្វាយរៀង: ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងបានចាត់អោយលោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណី លួចម៉ូតូ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សេក វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងឈ្មោះ ម៉ៅ សុខជា អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចំណតត្រាច ឃុំថ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា កាលពីវេលាម៉ោង៥និង៣៥នាទីល្ថាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានករណី លួច(ម៉ូតូ០១គ្រឿង ម៉ាក វ៉ាវីអូពណ៌ទឹកប៊ិកចាស់ គ្មានស្លាកលេខ នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយតាយាន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ បានចុះទៅស្រាវជ្រាវនិងដេញប៉ផាប់ចាប់ពភឹងរហូតដល់ចំណុចភូមិដើមពោធិ៍ ឃុំ
កណ្តៀ្ងងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក វ៉ាវីអូ ពណ៌ទឹកប៊ិកចាស់ គ្មានផ្លាកលេខ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីធ្វើការសាកសួរ និងបានត្រួតពិនិត្យនៅក្រោមកែបម៉ូតូឃើញមានផ្លាកលេខ ភ្នំពេញ ១JG-៤៥៦៤ និងស្លាកលេខ ភ្នំពេញ ១BB-៦៤៩៩ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើ ប្រាកដមែន។
បន្ទាប់ពីទទួលបានចម្លើយសារភាព សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញថាឈ្មោះ សេក វាសនា និងឈ្មោះ ម៉ៅ សុជា មានសារធាតុញៀន វិជ្ជមាន(+) និងបានសុំយោបល់លោកព្រះរាជអាជ្ញាធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕