មុខសញ្ញាសកម្មក្នុងករណីគ្រឿងញៀននៅមូលដ្ឋានត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាប

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី០១​ ខែ កញ្ញាឆ្នាំ ២០​២៥​ ស្រប តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការ ន​គរ​បាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ​នគរបាល ខេត្តបាត់​ដំ​បង លោក​វរសេនីយ៍ឯក ស​ គឹម​ឡុង​ អធិ​ការនគរបាលស្រុកមោង​ឫស្សី​ដឹកនាំបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទ​ល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន​០២​នាក់នៅចំ​ណុចភូមិសួស្ដី ឃុំតា​លាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូតបាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១ថង់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១
-ថង់សម្រាប់ច្រកថ្នាំញៀនចែកចាយមួយ​ចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា​ ទាំង២នាក់គឺជាមុខសញ្ញាសកម្មក្នុងបញ្ហាគ្រឿងញៀននៅមូលដ្ឋាន​នាពេលកន្លងមក​ បេី​ទោះបីជាពេលប្រតិបត្តិការនេះមានគ្រឿង​ញៀន​ តិចតួចក៏ប៉ុន្តែ​ សមត្ថកិច្ចបានកាត់ផ្តាច់នូវសកម្មភាព​ល្មេីស​ ដែលគេតែងប្រព្រឹត្តិក្នុងមូលដ្ឋាននាពេលកន្លងមកបានហេីយ​ ។

...

ពេលនេះជនសង័្សយនិងវត្ថុតាងត្រូវបានរៀប​ចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print