បុរសម្នាក់មិនដឹងមានវិបត្តិអ្វីព្យាយាមសម្លាប់ខ្លួនពីរដងតែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់មិនដឹងមានវត្តិអ្វីនោះទេបានព្យាយាមសម្លាប់ខ្លួនឯងរហូត២ដងតែមិនបានសម្រេចគ្រាន់តែរងរបួសធ្ងន់។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ មានវ័យប្រហែល៣០ឆ្នាំ។ 

បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២៥​ បុរសខាងលេីបានយកក្រណាត់ទៅចងជាប់ដេីមឈេីមួយកន្លែងដែលស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ បំណងចងកសម្លាប់ខ្លួនតែមិនបានសម្រេចដោយមានបងប្អូនពលរដ្ឋជួយសង្គ្រោះទាន់​ ។ 

រហូតមកដល់វេលាម៉ោង៣រសៀល​ ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដដែល​ បុរសខាងលេីបានធ្វេីដំណេីរមកឡេីងស្លាកប៉ាណូលោតសម្លាប់ខ្លួនម្តងទៀតនៅក្នុងវត្តកំបូល​ ស្ថិតក្នុងភូមិកំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ បណ្តាលឲ្យរងរបួសបាក់ឆ្អឹងខ្នង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០មកដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print