ទូតចិនប្រចាំកម្ពុជា ៖ សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ ! កម្ពុជា ស៊ូៗ !

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។ លោក វ៉ាង វិនពីន សរសេរថា ៖ សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា ស៊ូៗ !បន្ទាប់ពីលោកបានអញ្ជើញទៅទទួលស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print