ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China និងសហការី នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម គោរពស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដោយធ្វើការនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ហើយលោករដ្ឋមន្រ្តី បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែល បានគាំទ្រដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត បង្កើតឡើងជាង៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង១០០ដ៏ធំនៅប្រទេសចិន។
ENN Group China, a major AI company from Hebei Guangxi Province, is interested in signing an MoU with major Cambodian tourism associations to develop smart tourism
Phnom Penh: On the evening of September 2, 2025, H.E. Mr. HUOT Hak, Minister of Tourism, grants Mr. Li Jianxin, a representative of Ennova Holding Co., Ltd, a subsidiary of ENN Group China, and his esteemed colleagues a courtesy call, request cooperation, support, and coordination on the company’s project to sign a Memorandum of Understanding (MoU) with major tourism associations in Cambodia to implement and utilize artificial intelligence in the tourism sector at the Ministry’s headquarter.
During the important meeting, H.E. Minister appreciated and highly valued the company for its important initiative in bringing advanced and modern information technology to the development of the tourism sector. H.E. Minister agreed to help facilitate the company with major Cambodian tourism associations to reach a Memorandum of Understanding (MoU) in line with the spirit of the “Cambodia-China Tourism Year 2025” supported by the top leaders of both countries and to help promote the growth of Chinese and international tourists to Cambodia.
It is to note that ENN Group China is a large company with registered office in the province of Hebei Guangxi, established over 36 years ago, with over 45,000 employees and a revenue of over 22 Billion US dollars, and is ranked among the top 100 private companies in China.