ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើចង់ឈ្នះសៀមត្រូវធ្វើពហិកាកុំប្រើទំនិញសៀម = និងសហការជាមួយភូមាបិទឲ្យជិតព្រមៗទំនិញសៀម។
២- ការជម្រុញឲ្យប្រជាជនសៀមមកកាន់កាប់ដីខ្មែរនៅភូមិជោគជ័យរបស់ខ្មែរ = គឺជាការឈ្លានពាននិងរំលោភអធិបតេយ្យភាពកម្ពុជា កម្ពុជាអាចរារាំងនិងទប់ស្កាត់បាន?
៣- ការបង្កើតរដ្ឋាភិបាលក្រៅស្រុកកាន់តែឆាប់ = ធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមកាន់តែអាយុខ្លី។
៤- នឹងគ្មានមនុស្សសម្រាប់ដាក់នៅក្នុងរដ្ឋាភិបាលក្រៅប្រទេសទេ = បើសិនជាមានមនុស្សសួរថាដឹកនាំក្រសួងស្អីខ្លះ?
៥- បើកើតរដ្ឋាភិបាលក្រៅស្រុកមែនតើដឹកនាំមាននរណាទទួលស្គាល់ = តើទៅដឹកនាំនៅឯណា ក្រសួងស្អីខ្លះនៅឯណា?
៦- មានមនុស្សតែ៤-៥នាក់តើចែកគ្នាយ៉ាងម៉េច = ធ្វើការស្អី បើមិនបម្រើនយោបាយពួកសៀម ប្រឆាំងខ្មែរ?
៧- តាមការផ្សាយរបស់កាសែតឌើណេស៊ិនថាគណបក្សប្រជាជនថៃគាំទ្រគណបក្សភូមិចៃថៃ = ដូច្នេះគណបក្សភូមិចៃថៃនឹងបានកាន់អំណាចនៅថៃ។
៨- បើគណបក្សភូមិចៃថៃបានកាន់អំណាច = សភាពការណ៍ព្រំដែនថៃជាមួយកម្ពុជានឹងអាចបានធូរស្រាល។
៩- ការស្នើសុំរំលាយសភាដែលគណបក្សភឿថៃទូលថ្វាយព្រះមហាក្សត្រ = គឺជាគំនិតកូនក្មេង បើអញមិនបានកាន់អំណាច ឯងក៏មិនបានដែរ?
១០- នៅដែលបក្សប្រជាជនថៃគាំទ្របក្សភូមិចៃថៃ = គណបក្សភឿថៃត្រូវបញ្ចប់ជីវិតនយោបាយត្រឹមផែថងថាន ៕
ដោយ ៖ សិលា