សារព័ត៌មាន AFP បានផ្សាយថា ក្រោយកិច្ចប្រជុំពិភាក្សា បក្សប្រឆំាង ដែលមានកៅអីច្រើនបំផុតក្នុងសភា គឺគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ បានប្រកាសពីការសម្រេចចិត្តខាងលើនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន។ តាមលោក Natthaphong គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ដោយបក្សប្រជាជនថៃមានអាសនៈក្នុងរដ្ឋសភា ១៤៣អាសនៈ ការគាំទ្ររបស់បក្សប្រឆាំងនេះនឹងផ្ដល់ឱ្យលោក Anutin និងគណបក្សភូមិចៃនឹងមានសំឡេងភាគច្រើននៅរដ្ឋសភា៕
...
រូបថត: TTXVN