ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញនាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពម្តាយមីងរបស់លោក ភីវ ដៀន សមាជិកក្រុមប្រឹក្សាស្រុកជាំក្សាន្ត ដែលបានទទួលមរណភាព ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្នុង ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត #ខេត្តព្រះវិហារ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់នូវម្តាយមីងជាទីគោរពស្រលាញ់។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា
...