អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្ទឹងត្រែង បាននាំយកនូវសាររំលែកទុក្ខ កម្រងផ្កា សម្ភារៈ និងថវិកា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សួន សុវណ្ណឌឿន សមាជិកក្រុមប្រឹក្សាខេត្ត (អាណត្តិទី៤)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រលប់ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្ទឹងត្រែង បាននាំយកនូវសាររំលែកទុក្ខ កម្រងផ្កា សម្ភារៈ និងថវិកា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សួន សុវណ្ណឌឿន សមាជិកក្រុមប្រឹក្សាខេត្ត (អាណត្តិទី៤) ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១២ៈ០០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមបដិសន្ធិវិញ្ញាណឯកឧត្ដម បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីអាឡោះអាល័យបំផុតពីយើងខ្ញុំទាំងអស់គ្នា។

សូមបញ្ជាក់ថា ៖ គេហដ្ឋាននៃសពស្ថិតក្នុងភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង

🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶 ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print