បុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះមានប្រជាពលរដ្ឋបានរាយការណ៍មកថាគឺមានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ។ នេះជាការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនោះហើយ។ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅលោកអធិការនគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវជាបន្ទាន់ ចំពោះករណីនេះ។

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅក៏បានស្រាវជ្រាវនិងបដិសេធថាជនខាងលើនោះមិនមែនមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះទេ ជាជនក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ ។ឯកឧត្តមស្នងការក៏បានបញ្ជាលោកអធិការនគរបាលខណ្ឌច្បារអំពៅត្រូវធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីស្វែងរកឃាត់ខ្លួនជននេះ យកមកចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print