ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងស្របពេលពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមនៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលនៅថ្ងៃស្អែកដែលជាថ្ងៃដាក់បិណ្ឌទី១នឹងមកដល់ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដែលកម្ពស់ទឹកនាពេលនេះគឺប្រហាក់ប្រហែលទៅនឹងការឡើងទឹកទន្លេជាលើកទី២ក្នុងឆ្នាំ២០២៥នេះ។ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.២៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៦២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៨នៃខេត្តកំពង់ចាម។

...

ប្រភព ៖ ពីការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print