រថយន្តដាច់កាឡេរេចង្កូតបុកស្ត្រីជិះម៉ូតូអូសចម្ងាយ ៥ម៉ែត្រ រងរបួសធ្ងន់និងម្នាក់ទៀតផ្លោងខ្លួនទៅបោកនឹងសសរថ្ម

ចែករំលែក៖

ខេត្តកណ្តាល ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កដោយរថយន្តកំពុងបើកបរ បានដាច់កាឡេហើយរេចង្កូតទៅបុកស្ត្រីអ្នកធ្វើដំណើរដោយម៉ូតូ អូសចម្ងាយ៥ម៉ែត្រ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ឯស្ត្រីម្នាក់ទៀតបានផ្លោងខ្លួនចម្ងាយ០៥ម៉ែត្រទៅបោកផ្អឹមបង្គោលថ្មសុវត្ថិភាព ប្រលាក់ឈាមជាប់បង្គោល ចំនែកកុមារអាយុ០៣ឆ្នាំបានខ្ទាតទៅកណ្តាលផ្លូវ តែជាសំណាងមិនមានរងរបួស។ រីឯរថយន្តទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង០៩និង០៥នាទីព្រឹកថ្ងៃ ទី០៦ខែកញ្ញាឆ្នាំ២០២៥នៅលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីទីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមាន៣នាក់÷ទី០១,ស្ត្រីឈ្មោះ ធឿន ចិន្តា អាយុ៥៧ឆ្នំាជនជាតិខ្មែរ (ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ) ជាអ្នកបើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅកាំបន្ទះពាក់ស្លាកលេខ ភ្នំពេញ1BQ-9796,ទី០២-កុមារាឈ្មោះ រ៉ា ភិរុន អាយុ០៣ ឆ្នាំ (ជិះកណ្តាល ) ខ្ទាតចេញទៅកណ្តាលទ្រូងផ្លូវ តែជាសំណាងល្អ មិនមានយាន យន្តបើកបរឆ្លងកាត់និងមិនមានរងរបួសទេនិងទី០៣ – ស្ត្រីឈ្មោះ ថា រតនា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ(ពាក់មួកសុវត្ថិភាព រងរបួសស្រាល ) ដែលបានផ្លោងខ្លួនទៅមុខ ០៥ម៉ែត្របោកផ្អឹបបង្គោលថ្មសសរសុវត្ថិភាព មានស្នាមឈាមជាប់នឹងបង្គោលថ្មជាអ្នកជិះនៅខាងក្រោយ និងជាម្តាយរបស់កុមារ ដែលរួមដំណើរជាមួយគ្នា និងមានទីលំនៅជាមួយគ្នា ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំនែកតៃកុងរថយន្តមាន ឈ្មោះ ប៉េង លីហៀង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរបើកបររថយន្តកូរ៉េចំណុះ០១,៥០តោន(១តោនកន្លះ រថយន្តទទេ ) ពាក់ស្លាកលេខ ភ្នំពេញ 2Y- 6730និងមានទីលំនៅឃុំព្រៃស្វា ស្រុកបាទី ខេត្តតាកែវ ។

ករណីនេះបណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿងខូចខាតបន្តិចបន្តួច,រថយន្តខូចខាតខ្លាំងដោយដាច់កាឡេចង្កូតធ្លាក់ក្បាលរថយន្តផ្កាប់ចុះក្រោម,ខូចទូរសព្ទ័ស្ត្រីរង គ្រោះ០១គ្រឿង , បាក់បង្គោលថ្ម សុវត្ថិភាពរាបដល់ដីចំនួន០២ដើម ។

តៃកុងរថយន្តបានសារភាពថា ខ្លួនទើបដឹកកន្ទក់ដាក់ឱ្យម៉ូយនៅស្រុកកៀនស្វាយ ហើយបើកត្រឡប់ទៅ ផ្ទះវិញ (ស្របទិសគ្នា ពីកើតទៅលិច )។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែកាឡេចង្កូតរថយន្តបានដាច់មិនអាចគ្រប់គ្រងបាន ក៏បណ្តាលឱ្យរេចង្កូតបុកស្ត្រីរងគ្រោះដែលជិះម៉ូតូប្រាកដមែន ។

...

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរជើងគោកនៃ
អធិការដ្ធាននគរបាលក្រុងតាខ្មៅចុះអន្តរាគមន៍វាស់វែង និងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅអធិការដ្ធាន ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកស្ត្រីរងគ្រោះទាំង ពីរនាក់ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ហើយតៃកុងរថយន្តនិងសាច់ញ្ញាតិបាននាំគ្នាទៅ មន្ទីរពេទ្យដើម្បីសាកសួរសុខទុក្ខ និងសុំការអភ័យទោសរួមទាំងផ្តល់សំណងជូនជនរងគ្រោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print