ប្រាសាទព្រះវិហារមានអាវក្រោះអន្តរជាតិការពារ ទោះជាភាគីថៃខិតខំដោះចេញនិងបាញ់ទម្លុះប៉ុន្តែមិនអាចទៅរួចទេ !

ចែករំលែក៖

ភ្នំពេញ ៖ សូមអានមតិរបស់លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីប្រាសាទព្រះវិហានិងច្បាប់អន្តរជាតិ។

ប្រាសាទព្រះវិហារ នៅក្នុងប្រទេសកម្ពុជា៖ សន្តិភាពពិភពលោក

“ការប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និង សន្តិសុខអន្តរជាតិ ។ នីតិវិធីផ្លូវច្បាប់ផ្តល់ជាវិធីសាស្ត្រមួយក្នុងការដោះស្រាយជម្លោះ ដោយ មិនចាំបាច់ប្រើប្រាស់ប្រដាប់អាវុធ។ ហេតុនេះ សាលក្រមរបស់តុលាករយុត្តិធម៌អន្តរជាតិ ស្តីពីការគ្រប់គ្រងលើប្រាសាទព្រះវិហារ បានផ្តល់ជាមូលដ្ឋានស្របច្បាប់ជា សកលសម្រាប់ ទំនាក់ទំនងប្រកបដោយសន្តិភាព និងយុត្តិធម៌ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ខណៈពេល ដែលប្រទេសទាំងពីរ កំពុងប្រឈមទៅនឹងបញ្ហានៅតាមបណ្តោយព្រំដែនរួមគ្នារបស់ខ្លួន។

ការប៉ុនប៉ងបន្ទាបតម្លៃ ឬផ្លាស់ប្តូរដោយបង្ខំទៅលើសាលក្រមរបស់តុលាការយុត្តិធម៌ អន្តរជាតិ ដែលបានសម្រេចដោយអនុលោមទៅតាមច្បាប់នឹងបង្កជាការប្រេះឆាយ៉ាង ធ្ងន់ធ្ងរ ដែលមិនមែនតែចំពោះទំនាក់ទំនងរវាងប្រទេសថៃ និងប្រទសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះបទដ្ឋានក្នុងតំបន់ និងសកលលោក ដែលចាំបាច់សម្រាប់អនាគត រួមមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង ។”

ដោយ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print