ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បរុសម្នាក់បានស្លាប់ក្រោយពីផឹកស្រាបៀរCAMBODIA អស់១កំប៉ុងនិងGANZBERG អស់២កំប៉ុងនៅមុខផ្ទះប្រជាពលរដ្នមួយកន្លែងនាចំនុចភូមិទឹកថ្លា ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំពោះអត្តសញ្ញាណជនរងគ្រោះគេមិនទាន់ស្គាល់នៅឡើយ ហើយក៏មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានដើរមកអង្គុយនៅមុខផ្ទះរបស់ប្រជាពលរដ្នខាងលើ រួចហើយបានផឹកស្រាបៀរ CAMBODIA អស់១កំប៉ុងនិងGANZBERGអស់២កំប៉ុង លុះមួយសន្ទុះក្រោយមកក៏ឃើញជនរងគ្រោះខាងលើបានដេក។ ក្រោយមកក៏មានប្រជាពលរដ្ននៅក្បែរនោះបានដើរទៅដាស់ ព្រោះឃើញជនរងគ្រោះដេកយូរពេក។ ដោយមានការសង្ស័យអ្នកដែលទៅដាស់នោះបានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកមើលទើបដឹងថា បុរសខាងលើបានស្លាប់ទៅហើយ ៗក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញមកពិនិត្យផងដែរ។
តាមការសន្និដ្ឋានរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដបញ្ជាក់ថា (សព) ស្លាប់ដោយសារខ្យល់គរ ។
បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តទឹកថ្លា ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕