ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ថ្ងៃពុធ ទី ១០ កញ្ញា ២០២៥។
គួរជម្រាបជូនថា កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC លើកទី១ នៅខេត្តកោះកុង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃនេះ បានធ្វើឡើង ក្រោមវត្តមានសហប្រធាន លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា និងប្តេជ្ញាអនុវត្តបទឈប់បាញ់ ដោយម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសន្តិភាពជូនដល់ប្រជាជាតិទាំងពីរ ប្រកបដោយមិត្តភាព និងភាតរភាពជាអ្នកជិតខាង៕
...