ក្រសួងការពារជាតិចិន ទាមទារឱ្យ ភាគីជប៉ុនពិចារណាឡើងវិញយ៉ាងស៊ីជម្រៅអំពីទោសកំហុសរបស់ខ្លួន ក្នុងប្រវត្តិសាស្រ្ត ឈ្លានពាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការចុះផ្សាយ CCFR បាននិយាយថា ថ្ងៃទី ១០ ខែកញ្ញា លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីបញ្ហា ពាក់ព័ន្ធនឹង យោធា។

តាមការផ្សាយដំណឹងបានឱ្យដឹងថា កញ្ចប់ថវិការការពារជាតិរបស់ជប៉ុនប្រចាំឆ្នាំសារពើពន្ធ ២០២៦ បានឡើងដល់ ៨,៨៥ ទ្រីលានយេនជប៉ុន ហើយជប៉ុននឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់តំបន់តាមឆ្នេរសមុទ្ររបស់ប្រទេសចិន ។

ពាក់ព័ន្ធនឹង បញ្ហានេះ លោក Jiang Bin បាន ថ្លែងថា ជប៉ុនពន្លឿនការវាតទីខាងយោធា វាជារឿងគួរឱ្យប្រុងប្រយ័ត្ន និង ព្រួយបារម្ភសម្រាប់ប្រជាជនទូទាំងពិភពលោកដែល ស្រឡាញ់សន្តិភាព។ ៨០ ឆ្នាំមុន យោធានិយមជប៉ុនបានបំផុសសង្គ្រាម ឈ្លានពានដែលបាននាំមកនូវ មហន្តរាយ យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៃប្រទេសអាស៊ី។

...

បច្ចុប្បន្ន ប្រទេស ក្នុងតំបន់មានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការគាំពារសន្តិភាព ដូច្នេះ មិនអនុញ្ញាតឱ្យយោធានិយមកើតឡើងជាថ្មីដាច់ខាត។ ប្រទេសចិន ទាមទារឱ្យ ភាគីជប៉ុន ពិចារណាឡើងវិញយ៉ាងស៊ីជម្រៅអំពីទោសកំហុសរបស់ខ្លួនក្នុងប្រវត្តិសាស្រ្ត ឈ្លាន ពាន ព្រម ទាំង មាន ភាពមធ្យ័តក្នុងការ ប្រើពាក្យ សម្តីនិង ធ្វើ សកម្មភាពណាមួយ ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print