អន្តរជាតិ ៖ “អ្នក គ្រូ Chen៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូម ថ្លែង អំណរ គុណ ចំពោះអ្នក គ្រូ ដែល បាន ជូន អំណោយសៀវភៅ អក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោត សរសើរ យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នក គ្រូ បន្ទាប់ពីចូលនិវត្តន៍…ខ្ញុំ មិន ភ្លេច គុណ គ្រូ របស់ ខ្ញុំ ជា រៀង រហូត ។
នេះជាសំបុត្រដែលលោក Xi Jinping បាន សរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បី ផ្ញើ ជូន ចំពោះ លោកស្រី Chen Qiuying ជា គ្រូបង្រៀនលោក នៅអនុវិទ្យាល័យ បន្ទាប់ពីលោក ទទួលបានសៀវភៅពីគ្រូ បង្រៀន ។ កាល នោះលោក កាន់តំណែង ជាលេខាធិការរង នៃ គណៈ កម្មាធិការបក្សប្រចាំ ខេត្ត Fujian និងជាអភិបាលស្តីទីនៃ ខេត្ត នេះ។
ថ្លែង ក្នុងសំបុត្រ នេះ លោក Xi Jinping បានលើក ឡើង ជា ពិសេស ថា ការគោរព គ្រូបង្រៀន និងការអប់រំ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ “ដូចដែលលោក ប្រធានរដ្ឋចិន ម៉ៅសេតុង បាន ថ្លែង ទៅកាន់ លោក Xu Teli ថា ៖ កាលពី មុន លោក ជាគ្រូរបស់ខ្ញុំ ឥឡូវនេះលោក ក៏នៅតែជាគ្រូរបស់ខ្ញុំ ហើយនាពេលអនាគត លោក នៅតែ ជាគ្រូរបស់ខ្ញុំ “។
“ខ្ញុំមានគ្រូជាច្រើនរូប ហើយមក ទល់ សព្វថ្ងៃនេះ ខ្ញុំនៅតែចងចាំរូបរាង របស់ពួកគាត់។ ពួក គាត់ បាន បង្រៀនខ្ញុំនូវចំណេះដឹង និងធ្វើ ឱ្យ ខ្ញុំ ក្លាយ ជា មនុស្ស ល្អ ដែលបានផ្តល់ផល ប្រយោជន៍ យ៉ាងច្រើនដល់ខ្ញុំ” ។ លោក Xi Jinping តែងតែអនុវត្ត ជាក់ស្តែង ដើម្បីសម្តែង ការដឹង គុណចំពោះគ្រូបង្រៀន ។នៅខែកញ្ញាឆ្នាំ ២០១៦ លោក Xi Jinping បានទស្សនកិច្ច ទៅកាន់ សាលា Beijing Bayi ដែល លោក ធា្លប់ ចូល រៀន ។ លោក បាន ថ្លែង ថា “ខ្ញុំពិតជារីករាយណាស់ ដែលឃើញគ្រូ ទាំង អស់មានស្មារតីរឹងមាំ បែបនេះ។ កាលពីមុន គ្រូ តឹងរ៉ឹងជាមួយពួក យើង។ ឥឡូវ នឹក ឡើង វិញ ឃើញថា គឺបាន ផ្តល់ផល ប្រយោជន៍សម្រាប់ យើងពេញមួយជីវិត “។
គ្រូ ម្នាក់ បាន និយាយ ថា “អ្នក បាន នាំ មក នូវ សុភមង្គល ដល់ប្រជាជន”។
លោក Xi Jinping បានឆ្លើយតបថា “នេះគឺមកពី គ្រូបង្រៀនដែលបានបណ្តុះ បណ្តាល ពួកយើង” ។
លោក Xi Jinping តែងតែកោត សរសើរ ចំពោះគ្រូបង្រៀនឆ្នើម។
លោកបានកោត សរសើរចំពោះ គ្រូបង្រៀននៃ សាលាបឋមសិក្សាជនបទមួយ នៅ ទី ក្រុ ង Chongqing ថា “ខ្ញុំសង្ឃឹមថានឹងឃើញគ្រូបង្រៀននៅ ជនបទជាច្រើន ដូចអ្នក ទាំង អស់ គ្នា ដើម្បី បណ្តុះបណ្តាលអ្ន ក ជំនាន់ក្រោយ ដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងស្រុក កំណើត របស់យើង។ ការងារអ្នកទាំងអស់គ្នា ពិតជាមានន័យ ខ្លាំងណាស់ “។
ពេលទស្សនកិច្ចនៅសាកលវិទ្យាល័យគរុកោសល្យ ប៉េកាំង លោក Xi Jinping រំភើប ចិត្ត ណាស់ ពេល និយាយ ពី រឿង រ៉ាវ របស់ គ្រូបង្រៀនឆ្នើមជាច្រើន លោក បាន ថ្លែង ថា “នេះជា សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់មនុស្សជាតិ” ។ លោកបានបន្ថែមថា “គ្រូខ្លះចំណាយ ប្រាក់ ខែ មានកំណត់ ដើម្បីផ្គត់ផ្គង់សិស្សក្រីក្រ ខ្លាចពួកគេ បោះបង់ឱកាស ចូល រៀន ខ្លះប្រើ ចំណូល ដើម្បីទិញឧបករណ៍បង្រៀន ខ្លះស្ពាយ សិស្សទៅ សាលា រៀន ខ្លះ ទោះជា ពិការ ក៏ដោយ ក៏នៅតែបង្រៀន សិស្ស ដដែល។ រឿងរ៉ាវទាំងនេះធ្វើ ឱ្យ អ្នកផងទាំងពួង រំជួល ចិត្ត និងស្រក់ទឹកភ្នែក។”
ការជួបគ្រូល្អគឺជាសំណាង ក្នុងឆាក ជីវិត មានគ្រូបង្រៀនល្អគឺជាកិត្តិយសរបស់សាលា ហើយការលេចចេញគ្រូ ឆ្នើមជាបន្តបន្ទាប់គឺជាក្តីសង្ឃឹមរបស់ប្រជាជាតិ ។
នាពេលថ្មីៗនេះ តំណាងគ្រូបង្រៀន នៅជនបទ ចំនួនប្រាំបីនាក់ បានសរសេរសំបុត្រ ផ្ញើ ជូន ចំពោះ លោក Xi Jinping ដើម្បី រាយការណ៍អំពីការងារ និងបទពិសោធ របស់ពួកគេក្នុង វិស័យអប់រំនៅ ជនបទ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រកាន់ ខ្ជាប់នូវ គោលបំណងដើម និង បន្ត បង្រៀនសិស្ស នៅ ជនបទ ។
កាលពីថ្ងៃទី៨ ខែកញ្ញា ថ្លែង ក្នុង សំបុត្រ ឆ្លើយតបរបស់លោក Xi Jinping បានរំលឹក ម្តងទៀត ថា គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ។
“សង្ឃឹមថាអ្នកទាំង អស់គ្នា នឹងបន្តប្រកាន់ ខ្ជាប់នូវគោល បំណងដើម នៃការ អប់រំ លើក កម្ពស់ សមត្ថភាព របស់ ខ្លួន ដើម្បី បង្រៀន សិស្សានុសិស្ស ឱ្យ រីកចម្រើនលូតលាស់ បាន ល្អ ធ្វើ កិច្ច ខិត ខំប្រឹង ប្រែង ដើម្បី បណ្តុះ បណ្តាល អ្នក កសាង និង អ្នក បន្តវេន ដ៏ឆ្នើម សម្រាប់ប្រទេសជាតិ និង រួមចំណែកថ្មីដល់ ការ ជំរុញ ការ អភិវឌ្ឍ ជនបទ និង ការ កសាង ប្រទេស ខ្លាំង ខាងវិស័យ អប់រំ ៕
ប្រភព ៖ (CCFR)