មន្ដ្រីរាជការរដ្ឋបាលរាជធានី ចូលរួមបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ដើម្បីឧទ្ទិសមហាកុសល់ជូនដល់បុព្វការីជនអ្នកស្នេហាជាតិ

ចែករំលែក៖

ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងមន្ដ្រី រាជការ នៅរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្រោមឱវាទ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសល់ជូនដល់បុព្វការីជន អ្នកពលីការពារទឹកដី ដើម្បីជាតិ ។ ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យ សាសនា ដ៏ធំមួយក្នុងចំណោម ពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រណិប័ត្ដ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។

    ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥នៅវត្តលង្កាព្រះកុសុមារាមនេះក៏បានរៀបចំនមស្ការព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនាផងដែរ ។        

    លោក ឃួង ស្រេង និងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណមានមាតាបិ តាជីដូនជីតាញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកខាងមុខនិងសូមឱ្យអ្នកមានគុណទាំងអស់នោះ បែរភ័ក្រ ងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅឱ្យមានសេចក្តីសុខ សប្បាយក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិផងដែរ៕.  ដោយ សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print