លោក Anwar៖ «នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin ប្តេជ្ញា ចិត្ត រក្សា សន្តិភាពជាមួយកម្ពុជា

ចែករំលែក៖

ម៉ាឡាកា ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មី គឺលោក Anutin Charnvirakul បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការធានាសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama។

លោក Anwar បានឱ្យដឹងថា ការបញ្ជាក់នេះធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីដើមសប្តាហ៍នេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC), លោក Anwar បានមានប្រសាសន៍យ៉ាងដូច្នេះថា « «(លោក Anutin) បានធានាចំពោះខ្ញុំថា លោកប្តេជ្ញាចិត្តក្នុងការធានាថា សន្តិភាពរវាងកម្ពុជា និងថៃ នឹងត្រូវបានគោរព និងឱ្យតម្លៃពេញលេញ»។

គួរបញ្ជាក់ថា កាលពីខែកក្កដា លោក Anwar ក្នុងនាមជាប្រធានអាស៊ាន បានដើរតួជាអ្នកសម្របសម្រួលបទឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា និងថៃ ចំពេលមានភាពតានតឹងនៅតាមព្រំដែន ដែលជាបញ្ហាចម្រូងចម្រាសជាយូរមកហើយរវាងប្រទេសទាំងពីរ៕

ប្រភព ៖ (PRU)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print