បទវិភាគ ៖ ការបើកទូលាយ មាន កម្រិតខ្ពស់ ផលិតកម្ម មាន ទិន្នន័យ ល្អប្រសើរ សេដ្ឋកិច្ចចិន កំពុងអភិវឌ្ឍ ប្រកបដោយ ស្ថិរភាព និងភាពរឹង មាំ

ចែករំលែក៖

ភ្នំពេញ ៖ “ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ តម្លៃបន្ថែមនៃ ឧស្សាហកម្ម ទាំងមូលរបស់ចិន បានកើន ឡើង ពី ៣១,៣ទ្រីលាន យាន់ប្រាក់ ចិន ដល់៤០,៥ ទ្រីលានយាន់ ប្រាក់ ចិន ។ តម្លៃ បន្ថែមនៃ ឧស្សាហកម្មកម្មន្តសាល មាន សមាមាត្រជិត ៣០ភាគរយនៃ ទូទាំង ពិភពលោក ដែលមាន ទ្រង់ទ្រាយ សរុប កាន់លំដាប់ថ្នាក់ ទីមួយលើទូទាំង ពិភពលោក ក្នុងរយៈពេល១៥ឆ្នាំ ជាប់ៗគ្នា ។ ក្នុង អំឡុង ពេលផែនការ អភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ ចិន បានលេចចេញ គ្រឿងបរិក្ខារផ្នែក បច្ចេកទេស ដ៏សំខាន់មួយចំនួន ។ល។” ពេលថ្មីៗ កន្លងទៅនេះ ការិយាល័យ ព័ត៌មាននៃ ក្រុមប្រឹក្សា កិច្ចការរដ្ឋចិន បានរៀបចំ សន្និសីទ សារព័ត៌មានមួយ ចំនួន អំពី ប្រធានបទ “សម្រេច បាននូវ ផែនការ អភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៤ប្រកបដោយ គុណភាពខ្ពស់ ”ដែល បាន ប្រកាស ទិន្នន័យថា តាម ការប៉ាន់ប្រមាណ កំណើន នៃ តម្លៃបន្ថែម នៃ ឧស្សាហកម្មកម្មន្តសាល របស់ចិន ប្រហែលនឹង ឡើង ដល់៨ទ្រីលានយាន់ ប្រាក់ចិន ដែលមាន អត្រារួមចំណែក លើសពី៣០ ភាគរយចំពោះ កំណើន នៃឧស្សាហកម្មកម្មន្តសាល ទូទាំង ពិភពលោក ។ ជំហានបន្ទាប់ ក្រសួង ឧស្សាហកម្មនិង ព័ត៌មានវិទ្យា ចិននឹងចាត់ វិធានការ ច្រើនផ្នែក ដើម្បីបន្តជំរុញ ឧស្សាហូបនីយកម្មបែប ថ្មីនិង ពង្រឹងមូលដ្ឋាននៃ សេដ្ឋកិច្ច ជាក់ស្តែង ។

តាមទិន្នន័យ នៅពេលថ្មីៗ កន្លងទៅនេះ ឱ្យដឹងថា “ទុន ដ៏គ្រប់គ្រាន់”របស់ បរទេស កំពុង ពន្លឿនការ ទិញទ្រព្យ សម្បត្តិ របស់ ចិន ។ មូលនិធិ ទីផ្សារ ងើបឡើង ថ្មីក្រោមឱវាទ ក្រុមហ៊ុន Invesco ដែលជាក្រុមហ៊ុន យក្សសម្រាប់ គ្រប់គ្រងមូលធន អាមេរិក បានបន្ថែមទិញមូលប័ត្រ ជាច្រើន របស់ ក្រុមហ៊ុន JD ក្រុមហ៊ុន Yili និង ក្រុមហ៊ុន Alibaba ជាដើម នៅខែ កក្កដា កន្លងទៅនេះ ។ តាម របាយការណ៍នៃ ក្រុមហ៊ុន Goldman Sachs ឱ្យដឹងថា ក្នុងរយៈពេល ជិតមួយខែ កន្លង ទៅ នេះ មូលប័ត្រនិង មូលនិធីក្នុងដែន ចិនទទួលបាន លំហូរ ប្រាក់ទុនចំនួន ៦ពាន់៥៥០ លានដុល្លារ អាមេរិក ដែលនាំ មុខ គេ ក្នុង ទីផ្សារ ងើបឡើង ថ្មី ។ ក្រៅពីនេះ ទ្រង់ទ្រាយនៃ មូលប័ត្រ ETFចិន ជា ច្រើន ដែលបានដាក់ លក់ នៅបរទេស ក៏បាន កើនឡើង ចាប់ពី ឆមាសទីពីរមកដែរ ។
ឈានចូលខែកញ្ញា ទន្ទឹមនឹង ការប៉ាន់ប្រមាណចំពោះ ការបញ្ចុះ អត្រាការប្រាក់ នៃ ប្រព័ន្ធ បម្រុង សហព័ន្ធ អាមេរិកបាន កើនឡើង ជាសន្សឹមៗ ទីផ្សារ ងើបឡើង ថ្មីដែលបូករួម ទាំង ប្រទេសចិនផង បានក្លាយជា ចំណុចក្តៅដែល ប្រាក់ទុន សកលយកចិត្ត ទុកដាក់ម្តងទៀត ។ ស្ថាប័នទុន បរទេសជាច្រើន បាន យល់ឃើញថា និន្នាការមាន ភាព នឹងនរ ឡើងវិញនៃ សេដ្ឋកិច្ចចិន បន្ត កើនឡើង កម្លាំងប្រកួត ប្រជែងខាង ឧស្សាហកម្ម វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ត្រូវ លើកកម្ពស់ ព្រមទាំង ការបន្តមាន ប្រសិទ្ធភាព នៃ គោលនយោបាយ ផ្នែក រចនាសម្ព័ន្ធ កំពុងរួមគ្នា ជំរុញ ឱ្យជំនឿ ចិត្តចំពោះ ទីផ្សារចិនស្តារ ឡើង វិញ ជា បន្ត បន្ទាប់។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ រវាងសហគ្រាស ចិននិង បរទេស បាន វាយទម្លុះ រូបមន្ត ប្រពៃណី ដែល លើក កម្ពស់ លំដាប់ ថ្នាក់ ទៅកាន់វិស័យ ដូចជា រថយន្ត ថាមពលថ្មី បញ្ញាសិប្បនិម្មិត និងឱសថ ជីវសាស្ត្រជាដើម សហគ្រាស ឯកជននិង ទុនបរទេស បានប្រែពី “ទីពឹងឯកទិស ” ទៅ កាន់“ការផ្តល់ កម្លាំងចលករ គ្នាទៅវិញទៅមក ” ដែលកកើត ទៅជា ការវិលជុំ“ ដែលច្នៃប្រឌិតថ្មី នៅប្រទេសចិន ហើយនាំ ចេញ ទៅ កាន់ទូទាំង ពិភពលោក” ។
មូលដ្ឋានដ៏ រឹងមាំនៃ សេដ្ឋកិច្ចចិន បានផ្តល់ ការធានាដល់ ទុនបរទេស ។ នៅឆ្នាំ២០២៣ GDP របស់ចិន បានលើស ពី ១៣០ទ្រីលាន យាន់ប្រាក់ចិន ដែលមាន ល្បឿនកំណើន៥ ភាគរយ ។ នៅ ឆមាសទីមួយ ឆ្នាំ២០២៤ បាន កើនឡើង ៥,៣ភាគរយ បើប្រៀបធៀបនឹង រយៈពេល ដូចគ្នានា ឆ្នាំ២០២៣ ដែលបន្ត កើនឡើង ទៅរក ភាពល្អប្រសើរ ។ ស្ថាប័ន ទុនបរទេស ជាច្រើនបាន យល់ឃើញថា កត្តាមាន អំណោយផល ដូចជា សេដ្ឋកិច្ចចិន កើនឡើង យ៉ាងនឹងនរ ឡើងវិញ កម្លាំង ប្រកួតប្រជែង ខាងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវ លើកកម្ពស់ ព្រមទាំង ប្រព័ន្ធ បម្រុង សហព័ន្ធ អាមេរិក ជិត នឹង បញ្ចុះ អត្រាការប្រាក់ ជាដើម នឹងរួមគ្នា ជំរុញ ឱ្យប្រាក់ ទុនទូទាំង ពិភពលោក ពន្លឿនវិនិយោគ លើទ្រព្យ សម្បត្តិ របស់ ចិន ។

ពីពិព័រណ៍ ឧស្សាហកម្ម វៃឆ្លាត ពិភពលោក ដល់ ពិព័រណ៍អន្តរជាតិចិន សម្រាប់ វិនិយោគនិង ពាណិជ្ជកម្ម រហូតដល់ពិព័រណ៍ ពាណិជ្ជកម្ម សេវាកម្ម ចិន អន្តរជាតិ ពិព័រណ៍ខាង វិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្ម អន្តរជាតិប៉ុន្មាន លើកទាំងនេះ បានរៀបចំ ធ្វើជា បន្តបន្ទាប់នៅ ប្រទេសចិន នា ពេល ថ្មី ៗ កន្លង ទៅ នេះ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើ សារលិខិត អបអរសាទរ ជាបន្ត បន្ទាប់ ដើម្បី បង្ហាញពី ជំនឿចិត្ត និង ការប្តេជ្ញាចិត្ត របស់ចិនក្នុង ការជំរុញ ការបើកទូលាយ ចំពោះ អន្តរជាតិ ប្រកបដោយ កម្រិតខ្ពស់ បញ្ចេញ សញ្ញាខ្លាំងក្លា របស់ចិន ដែលរីករាយ បង្កើន កិច្ចសហប្រតិបត្តិការ មេត្រីភាព ជាមួយ ប្រទេសនានា និងពួតដៃគ្នា ឆ្លើយតបនឹងបញ្ហា ប្រឈម ក៏ដូចជា បញ្ចេញ ការអញ្ជើញ យ៉ាងស្មោះត្រង់ ស្តីពីការចែករំលែក កាលានុវត្តភាព អភិវឌ្ឍន៍ ជាមួយគ្នានិង រួមគ្នាត្រួសត្រាយ អនាគតដ៏ ល្អបវរទៅ កាន់ សហគមន៍ អន្តរជាតិជាបន្ត បន្ទាប់ ។ ក្នុងយុគសម័យថ្មី ប្រទេសចិន ប្រកាន់ខ្ជាប់ ការគ្រោងផែនការ ដោយម្ចាស់ការ ពង្រីក ការបើកទូលាយ ដោយមាន របៀបរៀបរយ និងជំរុញ ការអភិវឌ្ឍប្រកប ដោយភាព ច្នៃប្រឌិតថ្មី ខាង ពាណិជ្ជកម្ម សេវាកម្ម នេះ ជាវិធានការ ដ៏សំខាន់ របស់ចិន សម្រាប់ការពូន ជ្រំកម្លាំង ចលករថ្មី ខាងពាណិជ្ជកម្ម ជាមួយបរទេស យ៉ាងសកម្ម និងពន្លឿន ការកសាង ប្រទេសខ្លាំងក្លា ខាង ពាណិជ្ជកម្ម ផង ហើយក៏បាន បង្ហាញពី បេសកកម្មនិង ទំនួល ខុស ត្រូវ របស់ចិនដែល ជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច សកលតាមរយៈ សកម្មភាពជាក់ស្តែង ក្នុងនាមជា អ្នករួមចំណែកដ៏ សំខាន់និង ជា យុថ្កាលំនឹង នៃកំណើនសេដ្ឋកិច្ច ពិភពលោកផងដែរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print