សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សំបុត្រជាង ១,៥ លានសន្លឹកត្រូវបានស្នើសុំទិញពីអ្នកគាំទ្រក្នុងចំណោម ២១០ ប្រទេសក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការបើកដំណើរការលក់មុនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។
អ្នកដែលបានដាក់ស្នើ ភាគច្រើនមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា បន្ទាប់មកអាហ្សង់ទីន កូឡុំប៊ី ប្រេស៊ីល អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ និងអាល្លឺម៉ង់។
អ្នកគាំទ្របាល់ទាត់កំពុងតែចាប់អារម្មណ៍ខ្លាំងលើការប្រកួតដែលបានពង្រីកចំនួន 48 ក្រុមហើយនឹងធ្វើជាម្ចាស់ផ្ទះដោយម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ដោយមានការប្រកួតចំនួន 104 នៅទូទាំង 16 ទីក្រុងម្ចាស់ផ្ទះ។
បេក្ខជនដែលស្នើទិញដោយជោគជ័យនឹងត្រូវបានការជូនដំណឹងតាមរយៈអ៊ីមែលចាប់ពីថ្ងៃទី 29 ខែកញ្ញា និងផ្តល់ពេលវេលាកំណត់ដើម្បីទិញសំបុត្រចាប់ពីថ្ងៃទី 1 ខែតុលា។
សំបុត្រនឹងចាប់ផ្តើមពី ៦០ ដុល្លារក្នុងមួយសន្លឹក ប៉ុន្តែតម្លៃថាមវន្តនឹងដំណើរការក្នុងដំណាក់កាលដំបូងនៃការលក់សំបុត្រដោយអ្នកគាំទ្រអាចនឹងបង់តម្លៃខុសៗគ្នាទៅតាមតម្រូវការទីផ្សារ។ ដំណាក់កាលលក់សំបុត្របន្ថែមគ្រោងនឹងចាប់ផ្តើមនៅខែតុលា។