លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា(Enrico Gaveglia) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា កូស្តា(Enrico Gaveglia Costa) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍តំណាងថ្មី ហើយបានពិភាក្សារការវិវត្តន៍ក្នុងវិស័យកសិកម្មកម្ពុជា និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍន៍ និងពង្រឹងខ្សែច្រវាក់តម្លៃកសិផល។

លោករដ្ឋមន្ត្រី បានលេីកឡេីងអំពីគោលនយោបាយចងក្រងសហគមន៍កសិកម្មទំនេីប និងកន្លែងដែល UNDP អាចចូលរួមអភិវឌ្ឍន៍ ដូចជាការផ្ដល់ទុនកម្ចីការប្រាក់ទាប ធនធានបច្ចេកទេស និងការកាត់បន្ថយហានិភ័យនានារបស់ប្រជាកសិករ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print