អ្នកចាំទីAndre Onanaរបស់បិសាចក្រហមបានចូលរួមជាមួយក្លឹបទួរគីក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

ចែករំលែក៖

អ្នកចាំទី Andre Onana របស់ Manchester United បានចូលរួមជាមួយក្លឹប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់2025-26 ។

 

ការផ្លាស់ប្តូរនេះបានកើតឡើងមុនពេលទីផ្សារដោះដូរកីឡាករក្នុងប្រទេសទួរគីបិទនៅថ្ងៃសុក្រ ហើយបន្ទាប់ពីកីឡាករសញ្ជាតិកាមេរូនរូបនេះមិនបានលេងក្នុងការប្រកួតបើកឆាកអង់គ្លេស Premier League ចំនួនបីដងជាមួយ Man Utd។

 

ការបង្ហាញខ្លួនតែម្តងគត់របស់ Onana សម្រាប់ក្រុមរបស់លោក Ruben Amorim ក្នុងរដូវកាលនេះ បានកើតឡើងនៅក្នុងពេលបិសាចក្រហមធ្លាក់ចេញពី Carabao Cup ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេនៅក្នុងដៃនៃក្រុម

...

Grimsby ដែលលេងក្នុងក្របខ័ណ្ឌ League Two។
កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាទិញពីក្លឹប Inter Milan ក្នុងតម្លៃ 47.2 លានផោនក្នុងខែកក្កដា ឆ្នាំ 2023 ដោយអតីតគ្រូបង្វឹក Old Trafford លោក Erik ten Hag ដើម្បីជំនួស David de Gea ជាកីឡាករលេខ 1 របស់ United ។
គាត់បានបង្ហាញខ្លួន 102 ប្រកួតសម្រាប់ក្លឹប និងជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ FA Cup ឆ្នាំ 2024 របស់ពួកគេ។ ប៉ុន្តែដោយសារមានកំហុសច្រើនទើប Man Utd សម្រេចចិត្តទិញអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Senne Lammens វ័យ 23 ឆ្នាំពី Royal Antwerp ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃដំបូង 21 លានអឺរ៉ូ (18.1 លានផោន) មកបន្ថែម។ Amorim ដែលនឹងដឹកនាំក្រុមបិសាចក្រហមប៉ះជើងខ្លាំង Manchester City ក្នុង Premier League នៅថ្ងៃអាទិត្យនោះ ឥឡូវនេះមាន Lammens, Altay Bayindir និង Tom Heaton ជាជម្រើសអ្នកចាំទីរបស់គាត់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print