កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលចាប់ខ្លួនបុរសម្នាក់ដែលជួញដូរគ្រឿងញៀនតាមប្រព័ន្ធ NoDrug

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈបណ្ដឹងពីប្រជាពលរដ្ឋល្អនៅក្នុងប្រព័ន្ធ NoDrug។

លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជ អាវុធហត្ថស្រុកអង្គស្នួល ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះដុំ ចំរើន ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុ។ កម្លាំងរបស់លោកបានចុះប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្ដឹងលេខ ២៣៧៦ របស់កម្មវិធី NoDrug។ នៅ ពេលទៅដល់គោលដៅ ជនសង្ស័យត្រូវបានប្រទះឃើញកំពុងឈរនៅកន្លែងស្ងាត់មួយ។ ពេលសមត្ថកិច្ចសួរនាំ ជននេះបានបោះកញ្ចប់បារីដែលលាក់ទុកគ្រឿងញៀនចោល រួចរត់គេចខ្លួន តែត្រូវបានឃាត់ខ្លួនបានភ្លាមៗ។

លោកមេបញ្ជាការបានបន្តថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន ម្សៅក្រាមសថ្លា ត្រូវបានសង្ស័យថាជាសារធាតុញៀនចំនួន ៤កញ្ចប់។ ក្រោយការសាក សួរ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនទាំងនេះជារបស់ឈ្មោះ ញុន សំណាត ភេទប្រុស អាយុ ៣៨ឆ្នាំដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារ និងកំពុងគេចខ្លួន។ ឈ្មោះ ញុន សំណាត បានប្រើខ្លួនឲ្យយកគ្រឿងញៀនទាំងនេះទៅឲ្យគេជាច្រើនលើក។

...

បច្ចុប្បន្ន ជនសង្ស័យ ដុំ ចំរើន និងវត្ថុតាង ត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print