ទិដ្ឋភាពនាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ​ ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី

ចែករំលែក៖

ភ្នំពេញ​៖​ ទិដ្ឋភាពទូទៅនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៥នេះ ដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសាង់លើផ្ទៃដីសរុប ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕ដោយ៖តារា

...

រូបភាព៖BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print