សហរដ្ឋអាម៉េរិក ៖ អាម៉េរិកបង្ហាញវីដេអូជនសង្ស័យម្នាក់ទៀតដែលពាក់វ៉ែនតាខ្មៅនិងអាវខ្មៅដែលឈរលើអគារនិងប្រើ កាំភ្លើង Sniper បាញ់ចំបំពង់កលោក Charlie Kirk កាលពីរសៀលថ្ងៃទី ១០ ខែ កញ្ញានៅពេលដែលលោកពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋ Utah ។
FBI ប្រកាសជូនរង្វាន់ដល់ ១០ម៉ឺនដុល្លារដល់អ្នកណាដែលជូនដំណឹងពីទីតាំងជនសង្ស័យលាក់ខ្លួន និងឈានទៅដល់ការចាប់ខ្លួន។ គួរកត់សម្គាល់ថាលោក Charlie Kirk វ័យ ៣១ ឆ្នាំមានកូនតូចៗពីរនាក់គឺជាបុគ្គល និងមនុស្សដ៏ជំនិតរបស់លោកដូណាល់ត្រាំ ដោយលោក Charlie Kirk ធ្លាប់បានតួនាទីយ៉ាងសំខាន់ក្នុងការអូសទាញសម្លេងគាំទ្រយុវជនគាំទ្រលោកដូណាល់ត្រាំឈ្នះឆ្នោតក្នុងអាណត្តិថ្មីនេះ។
បើតាមការចុះផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកហៅកាត់ថា FBI បានប្រកាសផ្តល់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក សម្រាប់ការផ្តល់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនបុគ្គលដែលទទួលខុសត្រូវ ចំពោះឃាតកម្មលើលោក Charlie Kirk ជាសកម្មជននយោបាយដ៏លេចធ្លោរបស់គណបក្សសារធារណរដ្ឋ ដែលជាបក្សកំពុងកាន់អំណាចនៅអាមេរិក។
សារព័ត៌មានBBC បានបន្តថា ៖ រហូតមកដល់ពេលនេះ អាមេរិកមិនទាន់ចាប់បានជនសង្ស័យ បាញ់សម្លាប់លោកCharlie Kirkសកម្មជននយោបាយនិងជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនៅឡើយទេ។ ប៉ុន្តែពេលនេះ មានបុគ្គលម្នាក់ កំពុងស្ថិតក្រោមការសង្ស័យបំផុត និងក៏កំពុងស្ថិតក្រោមការតាមប្រមាញ់របស់អាមេរិកផងដែរ។ FBI បានបញ្ចេញវីដេអូបង្ហាញពីជនសង្ស័យចម្បងម្នាក់ ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ រត់ចេញពីកន្លែងកើតហេតុតាមដំបូលអគារ មុនលោតទម្លាក់ចុះដីគេចខ្លួនដោយសុវត្ថិភាព។
ក្រៅពីនេះ ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញ កាំភ្លើងវែងមួយដើមដែលមានកម្លាំងខ្លាំង ដែលគេជឿថាជាអាវុធដែលត្រូវបានប្រើក្នុងការបាញ់ប្រហារលើលោក Kirk កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥។ អ្នកជំនាញកំពុងវិភាគ ទាំងស្នាមដានជើង និងស្នាមលើកាំភ្លើងផងដែរ ៕
ប្រភព ៖ (BBC)