កម្លាំងនគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ភ្ជង់ប្លន់យកម៉ូតូ)

ចែករំលែក៖

ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្ត តាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទី កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលក្រុងច្បារមន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំង ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្លន់។

មន្ត្រីនគរបាលស្រុកបាទីបានឲ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាព នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០ និង២០នាទី ភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ ១LB-០៤២២ និងទូរស័ព្ទដៃម៉ាកអាយហ្វូន ១១ ពណ៌ទឹកសណ្ដែក១គ្រឿងពីជនរងគ្រោះឈ្មោះ ង៉ែត រក្សា ហៅស្រីមុំ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិអង្គសរខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងពេលដែលជនរងគ្រោះកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទដៃនៅក្បែរចិញ្ចើមផ្លូវ យកដោយសុវត្តិភាពជិះគេចខ្លួនទៅទិស ខាងជើងបាត់ទៅ ។

ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន÷ទី១/.ឈ្មោះ ចយ កក្កដា ហៅខ្មោច ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង ជាជនដៃដល់ និងជាមុខមុខសញ្ញាចែកចាយគ្រឿងញឿន,ទី២/.ឈ្មោះ ហៀង វណ្ឌី ហៅឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកសម គំនិតក្នុងអំពើខាងលើ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញឿន, ទី៣/.ឈ្មោះ ហេង វ៉ាន់ដា ហៅដា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ក្នុងបរិវេណដីឡូតិ៍ភូមិព្រហែក ឃុំសូរភី ស្រុកបាទី ជាជនដៃដល់ និងជាមុខមុខប្រើប្រាស់គ្រឿងញឿន។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងអាវុធខ្លី ម៉ាក K៥៩ ពណ៌ខ្មៅ លេខ១៣៧០ ចំនួន ០១ដើម បង់ចំនួន ០១ គ្រាប់ចំនួន ០៦គ្រាប់ និងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ ១LB-០៤២២ ដាវសាំម៉ូរៃចំនួន ០២ដើម ទុរវិសដងជ័រចំនួន១ ផ្លែដែកដងរាងអក្សរតេ,ជ័រស្បោង ផ្លាស្ទិចសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន,សម្ភារៈចូកថ្នាំញៀន និងថ្នាំញៀនបន្តិច ដែកកេះ២ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print