ប្រទេសចិន ៖ ឫសគល់ នៃ ទស្សនៈសេដ្ឋកិច្ច របស់ លោក Xi Jinping គឺ ចាត់ទុក ប្រជាជន ជាស្នូល គិត ត្រឹមពេលនេះ ការងារ ហិរញ្ញវត្ថុ លក្ខណៈពិសេស ចិន ទទួលបាន សមិទ្ធផល ជាគំរូ ចំនួន ច្រើន ហើយ។ ហិរញ្ញវត្ថុ ជះ ឥទ្ធិពល ដល់ ការកសាងទំនើបកម្ម ជាតិ។ បច្ចុប្បន្ន ទំហំ សេសសល់ នៃ ប្រាក់កម្ចី ខ្នាតតូច ដែល លក្ខណៈ ផ្តល់ ផលទូទៅ របស់ ប្រទេសចិន មានដល់ទៅ ៣៥ ទ្រីលាន ប្រាក់ចិន ដែលបង្ហាញថា សេដ្ឋកិច្ចសង្គមកិច្ច អភិវឌ្ឍ ប្រកប ដោយ គុណភាព ខ្ពស់ ។
កាលពីឆ្នាំ ១៩៨៩ លោក Xi Jinping បាន ផ្តោតសំខាន់ លើ ការ ផ្តល់ សេវា ហិរញ្ញវត្ថុ ចំពោះ តំបន់ ក្រីក្រ ដើម្បី ជួយ អ្នកភូមិឃុំ កែលម្អ ជីវភាពរស់នៅ ។ លោកបាន លើកឡើងថា ៖ « សេវាហរិញ្ញវត្ថុ សម្រាប់ជនបទ ជា ឫសគល់ សំខាន់ខ្លាំង នៃ ការកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូល។ » លោកបាន បង្កើត យន្តការ ដំណើរការ ដើម្បី ផ្តល់ ប្រាក់កម្ចី ទំហំតូច ចំពោះ ស្ត្រី នៅ តំបន់ ក្រីក្រ បាន ជំរុញ ឱ្យ ធនាគារ តំបន់ ផ្តល់ សេវាហិរញ្ញវត្ថុ ទៅលើផ្នែករស់នៅ ដែល សំដៅលើ អ្នកនេសាទដែល រស់នៅតាមទូក អាច រើស ក្រុមគ្រួសារ មានផ្ទះ លើ គោក រហូតដល់ ចេញផុតពី ភាពក្រីក្រ ។
សព្វ ថ្ងៃនេះ នៅ ប្រទេសចិន មាន កញ្ចប់ ប្រាក់កម្ចី ហិរញ្ញវត្ថុ សម្រាប់អ្នកនេសាទ កសិករ ដាំស្លឹកតែ និង អ្នកថែព្រៃឈើ ដើម្បី ជួយពួកគេ ឱ្យបង្កើត រោងចក្រ ។ មិនថា ដាំ ឬ ផលិតកែច្នៃ ទំពាំងបាយជូរ ផ្កាស្រស់ ឬ ចញ្ចឹម ជ្រូក ចញ្ចឹម ត្រីបង្គារ ក្តាម សម្រាប់ ពាណិជ្ជករ សហគ្រាស ធុនតូចនិងមធ្យម ឥឡូវ ធ្វើ ពាណិជ្ជកម្ម មានទំនុកចិត្ត ច្រើនជាងពេលណាៗទាំងអស់ ពីព្រោះ រដ្ឋាភិបាល កំពុង កសាងទីផ្សារ ធំទូលាយ បែប បង្រួប បង្រួម ក្នុង ប្រទេស ម្យ៉ាង ទៀត ទទួលបាន សេវា ធានារ៉ាប់រង សន្ទស្សន៍ តម្លៃ កសិផល ដ៏ លម្អិត ដែល ឈរលើ កសិ ឧស្សាហកម្ម ពិសេស នៃ ខេត្ត នីមួយៗ ។
ហរិញ្ញវត្ថុ លក្ខណៈ ផ្តល់ ផលប្រយោជន៍ ទូទៅ របស់ប្រទេសចិន បាន ជួយ ប្រជាជន នៅ តំបន់ ឆ្ងាយ និង តំបន់ ក្រីក្រ រួមបញ្ចូល ក្នុង ចរន្ត សេដ្ឋកិច្ច ឌីជីថល ដោយ ប្រសិទ្ធភាព ខ្ពស់ ដើម្បី ឱ្យ សាធារណជន ចែករំលែក នូវ សមិទ្ធផល រីកចម្រើន ដោយ ពិតប្រាកដ ៕
ប្រភព ៖ (CCFR)