ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នៅទីស្តីការក្រសួង។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព។

ក្នុងជំនួបពិភាក្សានៅមុនពិធីចុះហត្ថលេខា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សរណៈនាពេលនេះ ដែលនឹងបង្កើតបានជាសមិទ្ធផលមួយសម្រាប់សាធារណជន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យស្វែងយល់កាន់តែច្បាស់ពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ដោយឡែក លោកស្រីបណ្ឌិត អេង នេត្រា ដែលជានាយកប្រតិបត្តិរបស់ CDRI វិញ បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្អិតល្មួតនៃស្ថាប័នទាំងពីរលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

...

ជាមួយគ្នានេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) តាមរយៈលោកស្រីបណ្ឌិត បានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរទទួលបានជោគជ័យ ដែលនឹងក្លាយជាសមិទ្ធផលដើម្បីជួយដល់ការអភិឌ្ឍសង្គម៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print