កីឡាករ Cristiano Ronaldo បានជាប់ឈ្មោះជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើភពផែនដីសម្រាប់ឆ្នាំមុន ដោយបានផ្តួលគូប្រជែងយូរអង្វែង Lionel Messi ដែលជាប់ចំណាត់ថ្នាក់លេខ 3 ។
យោងតាមស្ថិតិដោយ bestbettingsitesoffers.co.uk រាយការណ៍ដោយ The Sun អត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2024 ត្រូវបានបង្ហាញឱ្យដឹង ដោយវាប្រហែលជាមិនមែនជាការភ្ញាក់ផ្អើលដ៏អស្ចារ្យដែល Ronaldo ចេញមកឈរនៅលើកំពូលនោះទេ។
កីឡាករវ័យ 40 ឆ្នាំរូបនេះត្រូវបានគេនិយាយថារកបាន 192.40 លានផោន (260 លានដុល្លារ) ស្ទើរតែទ្វេដងនៃ ចំណូល Messi សរុប 99.90 លានផោន (135 លានដុល្លារ) ។
កីឡាករវាយកូនហ្គោល Jon Rahm ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹង ចំណូល161.32លានផោន (218លានដុល្លារ) ខណៈដែលកំពូលទាំងដប់ក៏មានកីឡាករបាល់ទាត់ Kylian Mbappe (លេខ 6, 81.4លានផោន), Neymar (លេខ 7, 79.92 លានផោន) និង Karim Benzema (លេខ 8, 78.44 លានផោន) និង តារាបាល់បោះNBAកីឡាករ LeBron James (ទី 4, 94.87 លានផោន) និង Steph Curry(ទី9, 75.38លានផោន)។
របាយការណ៍នេះបានអះអាងថា Messi រកបានប្រាក់ច្រើននៅក្រៅជាងនៅលើទីលានប្រកួត ដោយសារតែ ការទទួលស្គាល់ម៉ាកយីហោទូទាំងពិភពលោក របស់គាត់។
នេះគឺជាឆ្នាំទី 2 ជាប់ៗគ្នាដែល Ronaldo ជាប់ឈ្មោះជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោក ដោយបានជាប់ឈ្មោះក្នុងបញ្ជីរបស់ Forbes ក្នុងឆ្នាំ 2023។
ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងមិនត្រឹមតែប្រាក់បៀវត្សរ៍ និងការឈ្នះពានរង្វាន់លើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែបូករួមកិច្ចព្រមព្រៀងម៉ាកយីហោ និងការផ្សាយពាណិជ្ជកម្មផ្សេងៗ។