អន្តរជាតិ ៖ “អ្ន ក ប្រើប្រាស់នៃប្រទេស ចិន ស្វែង រកការច្នៃប្រឌិតថ្មី និងការផ្លាស់ប្តូរ យើង នឹង ធ្វើ ជា អ្នក រត់ម៉ារ៉ាតុង ”នៅ ទី នេះ ។ ក្នុង ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើ កទី២៥ ដែល ទើប បាន បញ្ចប់ លោក Zeng Xiwen អគ្គនាយក រង នៃ ក្រុមហ៊ុន Unilever បានបញ្ចេញ មតិយោបល់ របស់ ខ្លួន ដូច ពោលខាង លើ ។ មន្ត្រីជាន់ខ្ពស់ជា ច្រើន រូបនៃ ក្រុមហ៊ុ ន ពហុជាតិ បាន ថ្លែង ថា ពួក គេ បាន ប្រកាន់ខ្ជាប់ “ការ ធ្វើអាជីវកម្ម រយៈពេលវែង”នៅប្រទេ ស ចិ ន ព្រម ពេល ជា មួយ គ្នា នេះក៏សម្គាល់ឃើញថា “ក្រុមហ៊ុន ចាស់ៗត្រូវ ធ្វើ ការ ច្នៃប្រឌិត ថ្មី ” ដើ ម្បី ដើរតាមការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។
គណៈប្រតិភូនៃ ស្ថាប័ន រដ្ឋាភិបាល និង សហគ្រាស ឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំនួន ជា ង ១១០០ ដែល មកពី ប្រទេស និងតំបន់ ចំនួន ១២៣ បានអញ្ជើញ ចូលរួម ពិព័រណ៍ លើក នេះ ។ ទំហំ នៃប្លុកពិព័រណ៍កម្លាំង ផលិត កម្ម គុណភាពថ្មីត្រូវ បាន ពង្រីក ចំនួន សហគ្រាសដែល ចូល រួម ប្លុកពិព័រណ៍ស្តីពីកិច្ច សហប្រតិបតិ្តការ អន្តជាតិ នៃ សហគ្រាស ពិសេស ឆ្នើម និង ថ្មី បា ន កើន ទ្វេដង បើ ប្រៀប ធៀប នឹង ឆ្នាំ មុន បាន ចុះហត្ថលេខា លើ គម្រោង វិនិយោគ គ្រប់ វិស័យ ចំនួ ន ១១៥៤គម្រោង ដែលមានទំហំ វិនិយោគ សរុប ប្រមាណ ៦៤៤ពាន់ លាន យាន់ប្រាក់ ចិន ។ ល។ ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មដែល រៀប ចំធ្វើ ពីថ្ងៃទី ៨ ដ ល់ ថ្ងៃទី ១១ ខែ កញ្ញា បាន ក្លាយជា បង្អួច ដ៏សំខាន់ សម្រាប់ ឱ្យ ពិភពលោក សង្កេតមើល ពី ប្រ ទេ ស ចិន និង ស្វែងរក ឱកាស វិនិយោគ ។
របាយ ការណ៍ដែល ពិព័រណ៍ លើក នេះចេញផ្សាយ បាន បង្ហាញថា គិត រហូត ដល់ ចុង ឆ្នាំ ២០ ២៤ ប្រទេស ចិនបា ន កៀរគរទុន បរទេស លើស ពី ១០០ពាន់លាន ដុល្លារអាមេរិកក្នុង រយៈពេ ល ១៥ឆ្នាំជាប់ៗគ្នា ដែលមាន ទ្រង់ទ្រាយ កាន់លំដាប់នាំមុខ លើ ពិភពលោកដោយ នឹងនរ ។ សំដៅ ទៅ រក អនាគត តើ សហគ្រាសបរទេស ធ្វើ យ៉ាងម៉េច ទើប អាច ធ្វើ ជា “អ្នក រត់ម៉ារ៉ាតុ ង ”នៅប្រទេស ចិន ?
ទីផ្សារ ជា គោលដៅ ទីមួយ របស់ “អ្នក រត់ ម៉ារ៉ាតុង” ។ បច្ចុប្បន្ន នេះ ក្នុង ដំណើរ ការ ធ្វើ បរិវត្តកម្ម និងលើក កម្ពស់ លំដាប់ ថ្នាក់ ទីផ្សារដែល មាន ទ្រង់ទ្រាយ ធំ របស់ ប្រទេស ចិន បាន បញ្ចេ ញ សក្តានុពល ដ៏ធំធេង ។ លោកMu Yankui អគ្គនាយកប្រចាំនៅប្រទេសចិន នៃ ក្រុមសាជីវកម្ម Wil mar International សម្គាល់ឃើញថា យោង តាម ប្រាក់ចំណូល របស់ អ្នក ប្រើប្រាស់ចិន ត្រូវ បា ន លើក កម្ពស់ និង ស្វែងរក ជីវភាពរស់នៅដែលមាន កម្រិត កាន់តែខ្ពស់ លើវិស័យ កែ ច្នៃផល យ៉ាង ស៊ីជម្រៅ នៃឧស្សាហកម្ម ស្បៀងអាហារនិង ប្រេង និង វិស័យ ថែ រក្សា សុខភាពសុទ្ធតែមាន ចម្លោះ ទីផ្សារ ដ៏ធំធេង ។
បើ ចង់ ធ្វើ ជា “អ្នក រង់ ចម្ងាយឆ្ងាយ” នោះ ត្រូវ មាន ចក្ខុវិស័យដ៏ វែង ឆ្ងាយ ។ ពេលធ្វើ ការ ផ្លាស់ប្តូរ ជា មួយ មន្ត្រី ជាន់ខ្ពស់ នៃ សហគ្រាស បរទេស ទាំង ឡាយ ពួក គេ តែងតែ និយា យ ដ ល់ ពាក្យ មួយ គឺ “ភាពប្រាកដប្រជា ” ដោយ យល់ ឃើញថា ការ ដែល ប្រទេស ចិន បន្ត ពង្រី ក ការ បើក ទូលាយ ជាមួយ បរទេស វាបានបំពេញបន្ថែម ភាពប្រាកដប្រជា សម្រាប់ ការ អភិ វឌ្ឍ របស់ សហគ្រាស ។ ជា ពិសេស គឺតាំង ពីចូលឆ្នាំ នេះមក ប្រទេស ចិន បាន ពន្លឿន ការ បើក ទូលាយ លើ វិស័យ ឧស្សាហកម្ម សេវាកម្ម ដែល បាន នាំ មក នូវ កម្លាំង ចលករ ថ្មីដល់ការ អភិ វឌ្ឍ នៃ សហគ្រា ស បរទេស ។
“អ្នក រត់ ចម្ងាយឆ្ងាយ ”មាន សុខភាពកាន់តែល្អ ហើយ“អ្នក ធ្វើ អាជីវកម្ម យ៉ាងស៊ីជ ម្រៅ ”នឹង មាន ការ តបស្នង ។ របាយការណ៍ ពាក់ព័ន្ធដែលចេញផ្សាយ ក្នុង អំឡុង ពិព័រណ៍ លើ ក នេះ បាន បង្ហាញថា នៅឆ្នាំ ២០២៤ អត្រា ផលកម្រៃរបស់សហគ្រាឧស្សាហកម្មទុន បរ ទេ ស ធុន មធ្យម និង ធំ នៅប្រទេស ចិន គឺ៦,៦ភាគរយ ខ្ពស់ជាង អត្រា ផលកម្រៃរបស់សហគ្រាឧ ស្សា ហកម្មធុន មធ្យម និង ធំនៃប្រទេស ចិន ចំនួន ១,២ភាគរយ ។ ទុនបរទេស ស្វែងរក ទីផ្សារចិ ន យ៉ាងពេញលេញតាមរយៈការ អនុវត្តជាក់ស្តែង ហើយ នឹង ខិត ខំប្រឹងប្រែង សម្រេចបាននូវ “ការ អនុញ្ញាត ឱ្យ ចូល ទីផ្សារ ចិន និង ទទួលបាន ផលជោគជ័យ” និង ទទួលបាន កម្លាំងចលករ សម្រាប់ ឆ្ពោះទៅមុខ ឥតឈប់ឈរ ។ ដូចប្រសាសន៍របស់ តំណាងនៃ ក្រុមហ៊ុន ពហុជាតិ ដែ ល បានលើកឡើង ថា ទីផ្សារ ចិន បាន ក្លាយជា “មជ្ឈមណ្ឌល ហាត់ប្រាណ”របស់ ពួក គេ រួចហើយ ពីព្រោះមាន តែ ទទួលបាន ការ អភិវឌ្ឍ យ៉ាង ពេញលេញ និង បង្វឹត បង្ហាត់កម្លាំង ប្រកួតប្រជែងនៅទីនេះ ទើប អាច ដើរ ឱ្យ បាន កាន់ តែឆ្ងាយ នៅទូទាំង ពិភពលោក តាម រយៈ “សមត្ថភាព ខ្ពស់ ”ផ្ទាល់ ខ្លួន ៕
ប្រភព ៖ (CCFR)