ភ្នំពេញ៖ ក្រោមការអនុវត្តទទួលបញ្ជាដឹកនាំពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សា (ប្រើកាំ.បិតផ្គាក់កាប់លើជនរងគ្រោះបណ្ដាលឲ្យរបួសជាទម្ងន់) និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន០៤នាក់ ដែលប្រព្រឹត្តល្មើសកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន:
១.ឈ្មោះ វិសាល កាស៉ីន ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ឆន ឈឿនភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៦ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ហ៉ីន សុរ៉ាហ៉ីម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ ដ៉ំ សុខរស្មី ហៅក្រៅម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៤២ ផ្លូវលំ ក្រុម២៤ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត: កាំបិតផ្គាក់ចំនួន០២ដើម, ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៥ ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1LF-3678, ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០១៩ ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ 1HM-4904 ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាស្នននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីកសាងសំណ៉ំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ